ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
រដ្ឋបាលស្រុកដំណាក់ចង្អើរ បានចេញនូវសេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ កាងារសាងសង់លូប្រអប់ទោល ៣មX២ម មានទ្វាទឹកនិយ័តករ ភូមិភ្នំលាវ
Fri,06 December 2019 (Time 03:56 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 180នាក់)

ខេត្តកែប ៖  រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស(គិតទាំងសហគ្រាសឯកត្តបុគ្គល)ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាបថា រដ្ឋបាលស្រុកដំណាក់ចង្អើរ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការ ធ្វើការងារលូប្រអប់ទោល ៣មX២ម មានទ្វារទឹកនិយ័តករ ភូមិភ្នំលាវ ១ គម្រោងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុ​កដំណាក់ចង្អើរ ខេត្តកែប ដែលមានប្រអប់ទោល ៣មX២ម មានទ្វារទឹកនិយ័តករ ស្មើនឹងទឹកប្រាក់ចំនួន ៥៩,៨៥០,៧៧៥ ៛ ហាសិបប្រាំបួនលាន ប្រាំរយហាសិបពាន់ ប្រាំពីរយសិចសិបប្រាំរៀលគត់ ។ស្រុកដំណាក់ចង្អើរ បានរៀបចំឯកសារសម្រាប់លក់ជូនក្រមហ៊ុន/សហគ្រាសដើម្បី បំពេញចូលរួមពិគ្រោះថ្លៃឯកសារ ពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្មរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ដែលមានអាស័យដ្ឋាន ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចាប់ពីថ្ងៃពុធ១កើត ខែមិគសិរ ឆ្នាំ​​កុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ:០៧៧ ៧៣ ៦០ ៧៨/០៦៨ ៤៨ ៣៨ ៨៨) ។ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្មយ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ គ្រវថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទី រៀងរាល់ម៉ោងធ្វើការ ។ការបើកសំណើរពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មស្រកតាមអាស័យដ្ឋានខាងលើ វេលាម៉ោង ២:៣០ នាទីរសៀលថ្ងៃពុធ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២:៣០នាទី រសៀលត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណង ចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្មដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ