ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើអាចមកពីមូលហេតុអ្វី បានជាថ្នាក់ដឹកនាំមូលដ្ឋាន ឃុំចង្ក្រង់ ស្រុកចិត្របុរី ស្តាប់មិនឮ មើលមិនឃើញ ដំណក់ ទឹកភ្នែករបស់រាស្ត្រខ្លួនបង្ហូរស្រក់ចុះ រង់ចាំការជួយឈឺឆ្អាលរបស់ខ្លួនសោះយ៉ាងចឹង
Thu,19 August 2021 (Time 11:10 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 227នាក់)

ពិតជាមិនខុសពីសុភាសិតមួយឃ្លាលើកឡើងថា ក្រោមស្ពានទឹកហូរ ទឹកហូរក្រោមស្ពាន នោះឡើយ យ៉ាងណា មិញ សេចក្តីរង់ចាំភាពកក់ក្តៅ របស់ពលរដ្ឋជាច្រើនគ្រួសារ ដែលរង់ចាំការជួយឈឺឆ្អាលពីថ្នាក់ដឹកនាំមូលដ្ឋាន ដែលមានលោកមេឃុំចង្ក្រង់ និងលោកអភិបាលស្រុកចិត្តបុរី ក៏ព្រោះតែក្រុមឈ្មួញមានអំណាចបានយកគ្រឿង ចក្រទៅឈូសឆាយដីពួកគាត់ដែលបង្កបង្កើនផលអស់រយៈពេលជាច្រើនឆ្នាំមកនោះ លោកមេឃុំ និង លោក អភិបាលស្រុកចិត្របុរី នៅមិនទាន់ផ្តល់ការយកចិត្តទុកដាក់ ជួយឈឺឆ្អាល ចុះអើពើទុក្ខលំបាករបស់ពួកគាត់នៅ ឡើយទេ ដែលផ្ទុយស្រឡះពីអនុសាសន៌ប្រមុខរាជរដ្ឋាភិបាល ដែលតែងលើកឡើងថា មន្ត្រីរាជការជាអ្នកបម្រើ រាស្ត្រ ក៏ដូចជាអភិក្រមទាំង៥ ដែលប្រមុខរាជរដ្ឋាភិបាលលើកឡើងផងនោះ គឺឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ពោលគឺសម្តីមាសសម្តីពេជ្រ របស់សម្តេចតេជោ សែន ហាក់បីដូចជាពុំសូវមានប្រសិទ្ធិភាពសោះ ក្នុង ទឹកដីស្រុកចិត្តបុរី ។

សេចក្តីរាយការណ៌បានប្រាប់ឲ្យកម្មវិធីផ្សាយយើងដឹងថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ គឺចាប់តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ទីតាំងដីរបស់ប្រជាពលរដ្ឋជាច្រើនហិកតា ស្ថិតនៅក្នុងចំណុចអូរប្រ ម៉ាល់ ភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានបុគ្គលឈ្មោះ ទូច បានយកគ្រឿងចក្រទៅធ្វើសកម្មភាព ឈូសឆាយរហូតទៅលើដីរបស់ប្រជាពលរដ្ឋ នៅក្នុងខណៈនោះ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាឃាត់គ្រឿងចក្រ ឲ្យឈប់ធ្វើសកម្មភាព ប៉ុន្តែគ្រឿងចក្រមិនព្រមឈប់ លើសពីនេះ ពលរដ្ឋជាច្រើនបាននាំគ្នាទាមទាឲ្យអស់លោក អាជ្ញាធរឃុំចង្ក្រង់ និងអភិបាលស្រុកចិត្របុរី ជួយផ្តល់ដំណោះស្រាយជូនពួកគាត់ផង ប៉ុន្តែបើគិតមកដល់ពេលនេះ គឺអស់រយៈពេលជាច្រើនថ្ងៃមកហើយ សូម្បីតែស្រមោលក៏ពលរដ្ឋមិនបានឃើញអស់លោកថ្នាក់ដឹកនាំមន្ត្រី អាជ្ញាធរមូលដ្ឋានទាំងអស់នោះ ចុះអើពើសើនោះឡើយ ។

ពលរដ្ឋទាំងអស់នោះបានបន្តថា តើនៅពេលនេះក្រោមម្លប់ឆ័ត្រសន្តិភាពសម្តេចតេជោសែន តើពួកគាត់មានអ្វីជា ទីពឹងទៀត បើអស់លោកអាជ្ញាធររដ្ឋអំណាច ហាក់បីដូចជាសោះអង្គើយជាមួយទោនឹងរាស្ត្រខ្លួនយ៉ាងនឹង ។

ដោយឡែកលោក ទូច ជាមេការរបស់ក្រុមហ៊ុន មីកាស្តារ ដែលបញ្ជាគ្រឿងចក្រឈូសឆាយដីរបស់ពលរដ្ឋនោះ កម្មវិធីផ្សាយយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេក្នុងថ្ងៃនេះ ប៉ុន្តែបើទោះជាបែបណាក្តី មជ្ឈ ដ្ឋានក្នុងខេត្តក្រចេះ បានលើកឡើងថា ករណីរាស្ត្រសុំភាពកក់ក្តៅពីថ្នាក់ដឹកនាំមូលដ្ឋាន គួរណាស់តែលោកម្ចាស់ ដែលមានកំណើតឡើងពីរាស្ត្រគាំទ្រនោះ ចុះអើពើរាស្ត្រខ្លះៗផងទានម្ចាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ