ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឯកឧត្តម ជា កែវចិន្តា ប្រតិកម្ម និងបដិសេដ្ឋករណីមានក្រុមជនអាណាមឹក យកឈ្មោះ និងរូបថតរបស់លោក ទៅប្រើលើបណ្តាញសង្គមតេលេក្រាម ក្នុងចេតនាទុច្ចរិត
Wed,11 August 2021 (Time 07:52 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 222នាក់)

កាលពីប៉ុន្មានម៉ោងនេះ គេបានឃើញគណនីហ្វេសប៊ុក ឯកឧត្តម ជា កែវ ចិន្តា ដែលមានតួនាទី ជាប្រធាលេខា ធិការដ្ឋាន ចំណុះឲ្យ គណៈកម្មការនីតិកម្ម នៃក្រសួងព័ត៌មាន បានបង្ហោះជាសាធារណៈថា សូមមេត្តាជួយផ្តល់ ព័ត៌មានបន្ត (Share) ចំពោះករណីឆបោកតាមបណ្តាញសង្គម។

នៅក្នុងសារនោះបានបញ្ជាក់ថា ខ្ញុំទើបទទួលបានដំណឹងថា មានជនអាណាមឹក បានកំពុងប្រើប្រាស់ឈ្មោះខ្ញុំ និងរូបថតរបស់ខ្ញុំ បង្កើតជាប្រព័ន្ធ Telegram ឬប្រព័ន្ធផ្សេងៗទៀត ក្នុងរូបភាពដើម្បីឆបោក។ សូមបងប្អូន ញាតិ មិត្ត ក្នុងបណ្តាញសង្គមទាំងអស់ មេត្តាប្រុងប្រយ័ត្នរាល់ការឆ្លើយតបសារ ឬពាក់ព័ន្ធដល់ផលប្រយោជន៍ផ្សេងៗ។

បើអាចសូមទំនាក់ទំនងផ្ទាល់មកកាន់លេខទូរសព្ទរបស់ខ្ញុំគឺ 016902626 / 0766666624 / 0713333326។ ករណី ចំពោះជនប្រើប្រាស់គណនីក្លែងក្នុងរូបភាពចេតនាទុច្ចរិត ខ្ញុំនឹងមានវិធានការណ៍តាមផ្លូវច្បាប់។

ទោះជាយ៉ាងណា នេះគឺជាព័ត៌មានដ៏ចាប់អារម្មណ៌នៅក្នុងសង្គម ដោយហេតុថា ជានិច្ចជាកាល ក្រសួងព័ត៌ មានតែងតែជម្រុញឲ្យវិស័យព័ត៌មានទាំងអស់ ជួយចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យសង្គមក្លាយ ទៅជាអស្ថេរៈភាព ស្រាប់តែពេលនេះ ក្រុមជនអណាមឹកមួយនោះ បែរជាជ្រើសយករូបថត និងឈ្មោះរបស់ ឯកឧត្តម ជា កែវចិន្តា ដែលជាស្ថាប័ននីតិកម្មរបស់ក្រសួង ទៅធ្វើសកម្មភាពក្លែងក្លាយក្នុងការទំនាក់ទំនងសា ធារណៈជន ក្នុងគោលបំណងទុច្ចរិតទៅវិញ ។

តែបើទោះជាយ៉ាងណា សម្រាប់អ្នកសារព័ត៌មានជាច្រើន មានក្តីសង្ឃឹម និងជឿជាក់ថា ស្ថាប័នសមត្ថកិច្ច អនុវត្តន៌ អាចនឹងជួយស្រាវជ្រាវវែកមុខខាងលើ យកមកផន្តាទោសតាមផ្លូវច្បាប់ក្នុងគោលបំណងបំបាត់ព័ត៌មាន ក្លែងក្លាយ ទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ