ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះសីហនុ ស្ទើរតែក្លាយជាក្រុមហ៊ុនរក ស៊ីផ្តាច់មុខ របស់លោក ចេង ស្រុង និងបក្ខពួក
Wed,21 July 2021 (Time 09:49 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 146នាក់)

ផ្តើមបែកធ្លាយជាបន្តបន្ទាប់ ករណីលោក ចេង ស្រុង ដែលមានងារជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះសីហនុ ត្រូវបានប្រភពពីមន្រ្តីរាជការបម្រើការនៅក្នុងមន្ទីររៀបចំដែនដីខេត្តព្រះ សីហនុ ទម្លាយឲ្យដឹងថា បច្ចុប្បន្ននេះ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងលោក សេង សុខណាក់ ដែលជាអនុប្រធានមន្ទីរ ទទួលបន្ទុកពិនិត្យឯកសារព្រមទាំងបក្ខពួករបស់គេមួយចំនួន កំពុងរួមដៃគ្នា ប្រព្រឹត្តអំពើពុករលួយពេញទំហឹងហើយ ។

ប្រភពបានលើកឡើងទៀតថា មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ សព្វថ្ងៃនេះ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ី ផ្តាច់មុខរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ និងបក្ខពួកទៅហើយ។ ចំណែកថ្នាក់ ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បែរជាកាន់តែរក្សាភាពស្ងៀមស្ងាត់បានយ៉ាងចម្លែក ក្នុង ខណៈដែលលោក ចេង ស្រុង កំពុងមានតួនាទី និងមានអំណាច ប្រមូលលុយតាមរបៀបពុករលួយយ៉ាងត្រជាក់
ចិត្ត ។

ប្រភពពីប្រជាពលរដ្ឋដែលទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី លក់ដូរដីធ្លី កាត់ឈ្មោះ និងសុំច្បាប់សាងសង់ សំណង់ផ្សេងៗ នៅមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានឲ្យដឹងថា លោក សេង សុខណាក់ អនុប្រធានមន្ទីរ ទទួលបន្ទុកពិនិត្យ ឯកសារ បានប្រើគ្រប់វិធីគាបយកលុយពីពួកគាត់យ៉ាងកំរោល ។ ហើយបើតាមដែលគេដឹងនោះ ការដែលលោក សេង សុខណាក់ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ គឺដោយសារមានការបើកដៃពីលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ តែម្តង ។ ហេតុនេះហើយទើបបច្ចុប្បន្នលោក ចេង ស្រុង ប្រធានមន្ទីរ រៀបចំដែនដីខេត្តព្រះសីហនុ ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ លើសនេះទៅ ទៀតលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ អាងមានឪពុកក្មេកជាមន្រ្តីធំ ទើបមិនញញើត ក្នុងការពង្រឹងបណ្តាញពុករលួយ។

ប្រភពពីមន្ត្រីបម្រើការនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តព្រះសីហនុ បានលើក ឡើងថា ពួកគាត់ចង់ឃើញលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យ បានស៊ីជម្រៅឡើងវិញផង លើរឿងរ៉ាវអាស្រូវពុករលួយរបស់លោក ចេង ស្រុង នេះ ដើម្បីផ្តល់ជំនឿចិត្តដល់មន្ត្រី
រាជការទូទៅដែលកំពុងបំពេញការងារ ។

ទាក់ទិនទៅនឹងប្រភពទម្លាយប្រាប់មកអង្គភាពព័ត៌មានយើងនេះ អង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺពីរូប លោក ចេង ស្រុង បាននោះទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ