ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អភិបាលខេត្តព្រះវិហារ អញ្ជើញអុជធូបបន់ស្រន់ សុំសេចក្តីសុខនៅមុខរូបសំណាក់មេទ័ពលោកតាឌី ក្នុង ឧិកាស នៃថ្ងៃមហាសង្ក្រានឆ្នាំថ្មី
Wed,14 April 2021 (Time 04:09 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 290នាក់)

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណះអភិបាលខេត្តព្រះវិហារ ក្នុងភាពឯកឧត្តមដែលជាថ្នាក់ដឹកនាំ ដែលតែងចាត់ទុក្ខវិស័យពុទ្ធចក្រ នឹងវិស័យអាណាចក្រ ដើរទន្ទឹមគ្នាជានិច្ច ដោយផ្អែកទៅលើកត្តាទាំងនេះ ហើយ គឺឯកឧត្តតែងតែមានជំនឿជឿជាក់ទៅលើបារមីវត្ថុសក្ត័សិទ្ធិ មានដែលមានក្នុងលោកដែលលោក តែងតែឃុំគ្រង ថែរក្សាបីបាច់ នឹងផ្តល់សេចក្តីសុខដល់ថ្នាក់ដឹកនាំ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់និមួយៗនោះ ដែលជឿទៅលើអបីយ៏ជំនឿដែលមានតាំងពីដូនតា មកនោះ តួរយ៉ាងដូចជារូបឯកឧត្តម នេះជាដើម ក្នុងរយះពេលដែលឯកឧត្តមអញ្ជើញមកកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហារ រយះពេល ជាង២ឆ្នាំមកនេះ គឺឯកឧត្តមតែងតែគោរពប្រតិបត្តិ អុជទានធូបសែនព្រេនបូជាគ្រឿងលំដាប់ផ្សេងរួម នឹង ភ្លេងពិនពៀទផងនោះ លេងដើម្បីថ្វាយដល់ដួងវិញាណខន្ធលោកតាឌី ដែលជាអតីតះមេទ័ពដ៏ខ្លាំងពូកែ នឹង ទសបារមី នៃវត្ថុសក្ត័សិទ្ធិប្រចាំក្នុងខេត្តព្រះវិហារជារៀងរាល់ឆ្នាំ និងគ្រប់រដូវកាលក្នុងពិធីបុណ្យប្រពៃណីធំៗ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរយើង ។

ដែលការបន់សែនព្រេនសំណេនទាំងនេះ ឯកឧត្តមតែងតែបន់ស្រន់សុំលោះសុំដូរពីថ្នូរលោកតាឌីមកវិញ គឺ សុំតែសេចក្តីសុខសេចក្តីចំរើនតែប៉ុណ្ណោះ សម្រាប់ជូនថា្នក់ដឹកនាំ ក៏ដូចមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំង ខេត្ត រួមនឹងប្រជាពលរដ្ឋរបស់ឯកឧត្តមផងដែរ។

នៅក្នុងឆ្នាំថ្មីនេះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហាររួម នឹងថ្នាក់ដឹកនាំចំណុះ ឲ្យរដ្ឋបាលខេត្តព្រះវិហារទាំងមូល ក៏បានប្រារព្វពិធីសែនព្រេន បន់ស្រន់ សុំសេចក្តីសុខនេះដូចរៀងរាលឆ្នាំ ផងដែរដែលពិធីនេះ គឺបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសារ ឆ្នាំ២០២១ នៅនឹងមុខរូបសំណាក់ មេទ័ពលោកតាឌីចំថ្ងៃមហាសង្ក្រានឆ្នាំថ្មីដែលជាបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង។

គួរបញ្ជាក់ផងដែរថា ក្រោយធ្វើពិធីកិច្ចបួងសួងសុំសេចក្តីសុខសេចក្តីចម្រើននៅមុខរូបសំណាក់មេទ័ព លោក តាឌី រួចមកនៅព្រឹកថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្តរួមនឹងលោកស្នងកានគរបាលខេត្តព្រមទាំងលោក មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងគណះប្រតិភូរដ្ឋបាលខេត្ត ក៏បានអញ្ជើញចុះទៅពិនិត្យគោល ដៅឈជើងរបស់កងកំលាំងសមត្ថកិច្ចឈរនៅគោលដៅព្រំប្រទល់ខេត្តព្រះវិហារ នឹងខេត្តកំពង់ធំឆ្លៀតក្នុង ឧិកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់កងកំលាំងដែលឈរជើងនៅចំណុចខាងលើនោះថា នេះគឺដើម្បីយើងទាំងអស់គ្នា យើងត្រូវតែពង្រឹកនឹងអនុវត្តទៅតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល របស់យើង នឹងជាពិសេសក្រសួងសុខាភិបាលផ្ទាល់តែម្តង ។

ឯកឧត្តម
បន្តរទៀតថា ដើម្បីខ្លួនយើងក៏ដូចដើម្បីសង្គមជាតិយើងទាំងមូល យើងត្រូវចូលរួមការពារបង្កាទប់ស្កាតជំងឺ កូវិដមិនអោយរាលដាលបាន គឺយើងត្រូវចូលរួមគោរពនឹងអនុវត្តអោយបានខ្ចាប់ខ្ជួន ទើបយើងជៀតផុតពី ជំងឺដ៏កាចសាហាវនេះបាន។

ជាចុងក្រោយឯកឩត្តមប្រធានគណប្រតិភូក៏បានប្រគលគ្រឿងឩបភោគបរិភោគនឹងសម្ភារះសម្រាបកាពារជំងឺកូវិដ១៩ជូនទៅដល់កងកំលាំងដែលឈរជើងនៅចំនុចខាងលើនោះរួមនឹងថវិកាម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ