ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បងប្រុសម្នាក់ម្ចាស់ឡានដឹកដីស៊ីឈ្នួលដឹកដីចាក់បំពេញក្នុងដីឡូតិ៍របស់ក្រុមហ៊ុន សែនណារ៉ា អ៊ិនវេសម៉ិន ឯ.ក ជាង២០០ឡាន រយៈពេលជា២ខែហើយ នៅមិនទាន់បានលុយនៅឡើយទេ សំណូមពរសុំលោកនាយក ក្រុមហ៊ុនជួយដោះស្រាយផង ទានម្ចាស់
Sat,10 April 2021 (Time 02:56 PM)
ដោយ ៖ ច័ន្ទ ថុន (ចំនួនអ្នកអាន: 333នាក់)

ថ្មីៗនេះ អង្គភាពព័ត៌មានយើងបានទទួលការស្នើសុំពីបងប្រុសម្នាក់ឈ្មោះ ជួង ម៉ៃ អាយុ៤៧ឆ្នាំ ដោយអះអាង ថាបងប្រុសជាម្ចាស់ឡានដឹកដី ត្រូវបានខាងក្រុមហ៊ុន សែនណារ៉ា អ៊ិនវេសម៉ិនឯ.ក បានជួលឲ្យរូបគាត់យក គ្រឿងចក្ររបស់គាត់ទៅដឹកដីយកទៅចាក់បំពេញដីឡូតិ៍ក្នុងទីតាំងស្ថិតនៅភូមិនិងឃុំព្រះនិពាន្វ ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ មានចំនួនដល់ទៅ២០៩ឡាន មកហើយ ដោយក្នុងមួយឡានតម្លៃ១៤ដុល្លា ដោយគិតសរុបប្រ មាណជិត ៣ពាន់ ដុល្លាឯណោះ ។

បងប្រុសបានបញ្ជាក់ថា បងប្រុសមិនស្គាល់លោកនាយកក្រុមហ៊ុននោះទេ ប៉ុន្តែដោយហេតុដែលរូបបង អាចដឹកដីជូនក្រុមហ៊ុនខាងលើនេះបាន ក៏ព្រោះតែមានមនុស្សម្នាក់ឈ្មោះ ពេជ្រ ដែលជាមេការរបស់ ក្រុមហ៊ុនជាអ្នកណែនាំ ដោយដំបូងឡើយអះអាងប្រាប់បងថា ដឹកដីជូនក្រុមហ៊ុននេះក្នុងរយៈពេល៣ថ្ងៃ
គេទូទាត់ម្តង ហើយអ្វីជាពិសេសនោះ គឺនៅពេលដែលរូបបងនាំគ្រឿងចក្រដល់ទីតាំងក្រុមហ៊ុន គឺខាងក្រុម ហ៊ុនកក់លុយកាក់ជូនគ្រឿងចក្រឡានដឹកដីរបស់បង ២ពាន់ដុល្លា ផ្ទុយមកស្រាប់តែរូបបងបាននាំឡានដឹក ដីចូលដល់ទីតាំងក្រុមហ៊ុនហើយនោះ គឺមិនទទួលបានលុយកក់អ្វីសោះនោះឡើយ ស្របពេលនោះឈ្មោះ ពេជ្រ ដែលជាមេការក្រុមហ៊ុន ក៏បានប្រាប់បងថា ឲ្យដឹកដីដាក់បំពេញដីឡូតិ៍ក្រុមហ៊ុនបណ្តើរៗសិនទៅ ព្រោះ លោកនាយកក្រុមហ៊ុនជាប់ធុរៈ ។

ការបញ្ជាក់របស់លោកមេការក្រុមហ៊ុន រូបបងក៏សម្រេចដឹកដីចាក់ក្នុងក្រុមហ៊ុន តាមតម្រូវការតែម្តងទៅ ស្រាប់តែរូបបងដឹកដីចាក់ក្នុងទីតាំងដីក្រុមហ៊ុន បានប្រមាណជាង២០០ឡានហើយនោះ ទីបំផុតលុយឈ្នួល និងលុយកក់ រូបបងនៅតែមិនទទួបានការដោះស្រាយដដែល ។

បងប្រុសបន្តថា រយៈពេលជាង២ខែមកហើយ រូបបងនៅមិនទាន់បានការជួយដោះស្រាយពីនាយកក្រុមហ៊ុន នៅឡើយទេ ដោយឡែកតែបំណុលប្រេងសាំងដែលរូបបងជំពាក់គេ យកមកចាក់ឡានដឹកដីសម្រាប់ការងារ
ក្រុមហ៊ុនខាងលើ គឺគេចាប់ផ្តើមរិតបន្តឹងទាលុយកាក់ពីរូបបងមិនឈប់សោះនោះ ដោយហេតុថា សម័យនេះ គឺស្ថិតក្នុងវិបត្តិជម្ងឺកូវីដ១៩ ។

ទោះជាបែបណា រូបបងសំណូមពរសុំដល់លោកនាយកក្រុមហ៊ុន សែនណារ៉ា អ៊ិនវេសម៉ិន ឯ.ក សូមមេត្តា មានក្តីអាណិតអាសូរជួយផ្តល់ដំណោះស្រាយជូនបងផង ព្រោះពេលនេះ រូបបងពិតជាមានសភាពជួបនូវការ ទាល់យ៉ាងខ្លាំងពិតមែន សម្រាប់ការដោះស្រាយជាមួយម្ចាស់បំណុលជាបន្តបន្ទាប់ ។

សូមបញ្ជាក់ផងដែរថា នេះគឺជាការស្នើសុំរបស់សាម៉ីម្ចាស់ឡានដឹកដី ដោយឡែកភាគីខាងក្រុមហ៊ុនអ៊ិនវេស ម៉ិនឯ.ក អង្គភាពព័ត៌មានយើង នៅមិនអាចទំនាក់ទំនងបាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ