ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក ម៉ៅ សារី មេធាវីតំណាងឲ្យរូបលោក អ៊ុង រតនា នាយកមន្ទីរសុខាភិបាលខេត្តរតនគិរី ស្រាយបំភ្លឺច្រាន ចោលថា រូបលោក អ៊ុង រតនា មិនបានយកលុយពីមន្ត្រីពេទ្យចូលក្របខណ្ឌ និងយកលុយពីអ្នកជម្ងឺកូវីដ១៩ ដូច ការចុះផ្សាយចោទប្រកាន់នោះឡើយ
Sat,18 December 2021 (Time 06:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 311នាក់)

នៅក្រោយពេលដែលបណ្តាញព័ត៌មានមួយចំនួន ក្នុងនោះរួមទាំងអង្គភាពព័ត៌មានយើងផងដែរ បានផ្សាយប្រ ភពបែកធ្លាយព័ត៌មាន ដោយមានខ្លឹមសារថា លេចធ្លាយធមក្លិនមិនសូវស្រួល ពីមន្ទីរសុខាភិបាលខេត្តរតនគិរី ថា លោក អ៊ុង រតនា ជានាយកមន្ទីរកំពុងបាន សើមមាត់សើមករខ្លាំងណាស់ហើយរឿងសេវាកម្មព្យាបាលអ្នក ជម្ងឺកូវីដ១៩កន្លងមក និងសេវាជួយឲ្យមន្ត្រីពេទ្យ ចូលក្របខណ្ឌពេញសិទ្ធ ។ ជាក់ស្តែងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ លោក ម៉ៅ សារី មេធាវីតំណាងដោយអាណត្តិរបស់មន្ទីរសុខាភិបាលខេត្តរតន គិរី ក៏ដូចជាតំណាងរូបលោក អ៊ុង រតនា បានចេញលិខិតស្រាយបំភ្លឺ និងច្រានចោលរាល់ព័ត៌មានទាំងអស់ ដែល មានខ្លឹម សារថា ។

សេចក្តីថ្លែងការណ៍ ខ្ញុំបាទមេធាវី ម៉ៅ សេរី មានអត្តលេខ ៥៦២ ជាសមាជិក គណៈមេធាវី នៃព្រះរាជាណា ចក្រកម្ពុជា ដែលមានអាស័យដ្ឋាននៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី និងជាប្រ ធានក្រុមមេធាវី ការិយាល័យមេធាវី ម៉ៅ សេរី និងសហការី ជាប្រធានតំណាងដោយអាណត្តិ និងការពារសិទ្ធិ ឲ្យស្ថាប័នមន្ទីរសុខាភិបាល រួមទាំងរូបវន្តបុគ្គល ស្ថិតនៅក្នុងក្របខ័ណ្ឌ របស់មន្ទីរសុខាភិបាល ខេត្តរតនគិរី ។

សូមគោរព និងជម្រាបជូនសាធារណៈជនទាំងអស់ នឹងម្ចាស់ផេក facebook និងអ្នកសារព័ត៌មានមួយចំនួន កម្ម វត្ថុបំភ្លឺចំពោះម្ចាស់ គេហទំព័រ ផេក facebook និងអ្នកសារព័ត៌មានមួយចំនួន បានបកស្រាយនិងសរសេរអត្ថបទ ក្នុងនាមជាអ្នកសារព័ត៌មានកន្លងមកថ្មីៗនេះ តែធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នមន្ទីរសុខាភិបាលខេត្តរតនគីរី និងរូប វន្តបុគ្គល ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង រតនា ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ។

តបតាមកម្មវត្ថុខាងលើ ក្នុងនាមរូបខ្ញុំជាមេធាវីតំណាងដោយអាណត្តិ សូមធ្វើលិខិតជាផ្លូវការមួយច្បាប់នេះ ដោយជម្រាបជូនសាធារណៈជន ជាម្ចាស់គេហទំព័រ page facebook និងអ្នកសារព័ត៌មានមួយចំនួន ឲ្យបាន ជ្រាបថា រូបខ្ញុំបាទជាមេធាវីតំណាងដោយអាណត្តិ ជូនដល់ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង រតនា ជាប្រធានមន្ទីរសុខា ភិបាល នៃរដ្ឋបាលខេត្តរតនគិរី គាត់ពុំដែលបានទទួលប្រាក់ពីបុគ្គលណាមួយ ដោយផ្ទាល់ ឬដោយប្រយោល ក្នុងការបញ្ចូលក្របខណ្ឌឲ្យបុគ្គលណាមួយ ក្លាយជាមន្ត្រីពេទ្យនោះទេ រួមទាំងការផ្ដល់សេវាព្យាបាលអ្នកជំងឺ កូវីដ១៩ ក្នុងយុទ្ធនាការរបស់ក្រសួងសុខាភិបាលកន្លងមក មិនដូចជាការអះអាងម្ចាស់ផេក គេហទំព័រ ហ្វេស ប៊ុក និងអ្នកសារព័ត៌មានមួយចំនួន ដោយធ្វើការបកស្រាយក្នុងនាមជាអ្នកសារព័ត៌មាន ប៉ះពាល់ដល់សិទ្ធិសេរី ថ្លៃថ្នូរក្នុងនាមជាប្រធានស្ថាប័ន និងស្ថាប័នមន្ទីរសុខាភិបាលទាំងមូល ដូច្នេះត្រង់ចំណុចនេះ ការលើកឡើងការ អាងពុំមានមូលដ្ឋានច្បាស់លាស់ និងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាបញ្ហាប្រឈម នឹងផ្លូវច្បាប់ ដែលបុគ្គលគ្រប់ រូបមានសិទ្ធិស្មើស្មើគ្នា ក្នុងការរស់នៅថែរក្សា សេចក្តីថ្លៃថ្នូររបស់ខ្លួន ក្នុងការប្រកបវិជ្ជាជីវៈការងារផ្ទាល់ខ្លួន ក្នុងក្របខ័ណ្ឌ នៃស្ថាប័នណាមួយ ឬឯកជនផ្ទាល់ខ្លួន ការរស់នៅក្នុងសង្គមត្រូវបានគ្រប់គ្រងដោយច្បាប់ ពុំអាច ចេះតែលើកឡើងអះអាងឡើងដោយគ្មានមូលដ្ឋានពិតប្រាកដ ដោយគ្រាន់តែឮគេនិយាយធ្វើការបកស្រាយ ឬ សរសេរអត្ថបទ ធ្វើឱ្យប៉ះពាល់ដល់បុគ្គលដែលមានតួនាទីត្រឹមត្រូវ បម្រើផលប្រយោជន៍ឲ្យសង្គមក្នុងយុទ្ធនាការ ដ៏ធ្ងន់ធ្ងរ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ នាពេលកន្លងមក និងបច្ចុប្បន្ន ។
នៅក្នុងនាមខ្ញុំជាមេធាវីតំណាងដោយអាណត្តិ និងការពារសិទ្ធិស្របច្បាប់ ចំពោះរូបវន្តបុគ្គល និងនីតិបុគ្គល សូមបដិសេធចោលទាំងស្រុង នូវការអះអាងទាំងឡាយណា ដែលគ្មានមូលដ្ឋានពិតប្រាកដគ្មានឯកសារ ត្រឹមត្រូវ ឬភស្តុតាងជាឯកសារ និងភស្តុតាង ជាបុគ្គល លើការផ្សព្វផ្សាយតាមរយៈគេហទំព័រ page facebook និងអ្នកសារ ព័ត៌មានមួយចំនួនសុំធ្វើការ កែតម្រូវឡើងវិញជាបន្ទាន់ លើការបកស្រាយរបស់ខ្លួន និងសរសេរអត្ថបទ ដែល បានផ្សព្វផ្សាយ តាមគេហទំព័រ ផេកហ្វេសប៊ុក នាពេលកន្លងមក ។

សូមសាធារណជន និង តាមបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ធ្វើនៅថ្ងៃ សុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ធ្វើនៅរតនគិរីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ ហត្ថលេខា និងត្រាមេធាវី ម៉ៅ សេរី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ