កំពុងក្លាយជាការចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់មហាជន ខណៈនៅក្រោយពេលដែលបណ្តាញសង្គម ផ្តើម ចែករំលែកនូវដីការបស់រដ្ឋបាលស្រុកសំរោងទង ដែលចុះហត្ថលេខាដោយរូបលោក ស៊ីម រតនា ជាអភិបាលស្រុក ក្នុងដីកាលេខ០០៩/២១ ដក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានខ្លឹមសារបញ្ជាក់ថា ដីកាស្តីពីលុបឈ្មោះ ចេញពីក្របខណ្ឌមន្ត្រីរាជការស៊ីវិល។តាមរយៈខ្លឹមសារដែលមហាជនកំពុងចាបអារម្មណ៌នោះ គេឃើញនៅក្នុងសេចក្តីសម្រេចនោះ បានបញ្ជាក់ថា ប្រការ១ ត្រូវបានលុបឈ្មោះលោក ឡូង សុភាព អត្តលេខ ១៨២១ ២០០៦៥៧ ឋានន្តរស័ក្តិថ្នាក់មន្ត្រីលេខ២ ជា មន្ត្រីបម្រើការនៅការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចេញពីក្របខណ្ឌ ដោយប្រព្រឹត្តកំហុស និងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ។ប្រការ២ បទបញ្ញាតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៌ ។ ប្រការ៣ នាយក រដ្ឋបាលស្រុក ប្រធានការិយាល័យរដ្ឋបាលស្រុក និងហិរញ្ញវត្ថុ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស ប្រ ធានករិយាល័យ ប្រធានអង្គភាពពាក់ព័ន្ធនានា នៃរដ្ឋបាលស្រុក និងសាម៉ីខ្លួន ដូចមានឈ្មោះក្នុងប្រការ១ ខាង លើត្រូវអនុវត្តន៌តាមដីកានេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលខានេះតទៅ ។តាមរយៈការចាប់អារម្មណ៌យ៉ាងខ្លាំងនេះ មហាជនជាច្រើនបានលើកឡើងថា ការសម្រេចលុបឈ្មោះមន្ត្រីរាជការណាមួយចេញពីក្របខណ្ឌ កន្លងមកគេធ្លាប់ឃើញលុះត្រាតែក្រសួងសាម៉ីប៉ុណ្ណោះដែលមានសិទ្ធលុប ដោយឡែក តែអាជ្ញាធរមូលដ្ឋាន ឬក៏ថ្នាក់ក្រោមជាតិ សិទ្ធសម្រេចរបស់ពួកគាត់ច្រើនណាស់ត្រឹមតែបញ្ឈរជើង ឬដោះដូរ តួនាទី ពីទីតាំងមួយទៅទីតាំងមួយ តាមអង្គហេតុកំហុសជាក់ស្តែង ផ្ទុយទៅវិញរូបលោក ស៊ីម រតនា ឋានៈត្រឹមតែ ជាអភិបាលស្រុក បែរជាអាចលុបឈ្មោះមន្ត្រីបំពេញការងារ ចេញពីក្របខណ្ឌមន្ត្រីរាជការស៊ីវិលបាន គឺពិតជា មិនធម្មតាមែន ។ជាក់ស្តែងផងដែរ នៅក្នុងប្រកា២ នៃដីកានេះបានបញ្ជាក់យ៉ាងច្បាស់ទៀងផង ដោយបានសសេរថា បទបញ្ញាត ទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៌ ។ ដែលក្លាយជាចម្ងល់ធ្វើឲ្យមហាជនមាន ការចាប់អារម្មណ៌ នឹងបើកភ្នែកធំៗ ព្រោះពាក្យថា បទបញ្ញាតិ អាចនិរាករណ៌បាន ត្រឹមលោកអភិបាលស្រុក ។តែបើទោះជាយ៉ាងណា មហាជនជាច្រើនសំណូមពរសុំឲ្យថ្នាក់ដឹកនាំក្រសួងសាម៉ី ពោលគឺក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាល មេត្តាជួយពិនិត្យកំហុសឆ្គងរបស់បុគ្គលលោក ឡុង សុភាព ផង តើមាន កំហុសដល់ថ្នាក់ណា បានជាលោក ស៊ីម រតនា ប្រើអំណាចខ្លួនលុបឈ្មោះ ចេញពីក្របខណ្ឌមន្ត្រីរាជការស៊ីវិល បានយ៉ាងងាយៗបែបនេះ ។ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ក្រុមការងារអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីរូបលោក ស៊ីម រតនា អភិបាល នៃគណៈអភិបាលស្រុកសំរោងទង បាននៅឡើយនោះទេ ព្រោះខលចូលហើយមិនមានអ្នកទទួល ក្នុង នៅដែររាល់សាម៉ីអង្គភាពទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើនេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំ នាក់ទំនងការិយាល័យយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ