ពិតជាគួរឲ្យកាន់តែចាប់អារម្មណ៌ខ្លាំងឡើងៗមែនទែនហើយ ករណីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចុះស្រាវជ្រាវវែក រកមុខក្រុមឈ្មួញ ក៏ដូចជាបុគ្គលដែលជាមន្ត្រីអន្ទ្រើសៗ ដែលតែងយកអំណាចទៅកាងឲ្យមានសកម្មភាពបទ ល្មើសរំលោភបំពានយកដីព្រៃលិចទឹកក្នុងដែនបឹងទន្លេសាប ជាក់ស្តែងស្រាប់តែនៅពេលថ្មីៗស្រាប់តែលេចធ្លាយឲ្យហុយសំពោងថា មានរូបលោកព្រះរាជអាជ្ញារងខេត្តកំពង់ធំម្នាក់ ជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវឈូសឆាយទន្ទ្រាន យកដីព្រៃលិចទឹក ព្រៃជម្រកត្រីពងកូនកន្លងមក ប៉ុន្តែយ៉ាងណាមិញ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់លម្អិតអំពីឈ្មោះរបស់ព្រះរាជអាជ្ញារង ដែលត្រូវបានចោទប្រកាន់នោះទេ ។តាមការស្រាវជ្រាវ របស់ រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទម្លាយឱ្យដឹងថា គ្រាន់តែនៅក្នុងទឹកដីខេត្តកំពង់ធំ គឺមានករណីកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ហើយក្នុងចំ ណោម ៤០ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ។លោក វេង សាខុន បានសរសេរលើហ្វេសប៊ុករបស់លោកថា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការ ងារអន្តរក្រសួងដែលដឹកនាំដោយ រូបលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបន្ដដំណើរទៅជួបពិភាក្សាការងារ ជាមួយរូបលោកអភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំ និងមន្ទីរពាក់ ព័ន្ធជុំវិញខេត្ត លើបញ្ហាការរំលោភយកព្រៃលិចទឹក ។រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា នៅខេត្តកំពង់ធំ មានករណីកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន ក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី ដែលក្នុងនេះនៅ -ឆ្នាំ២០១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ។ -ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៏ ។ លោករដ្ឋមន្ត្រីបានបន្តថា ដោយឡែកនៅឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។ទោះជាយ៉ាងណាក្តី បើតាមអនុសាសន៌របស់ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា បានដាក់បទបញ្ជាឲ្យមន្ត្រីគ្រប់ជំ នាញចុះអនុវត្តន៌ផងនោះ ក៏មានរូបលោកទេសរដ្ឋមន្ត្រី ឧិម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ម្នាក់ផងដែរ ដែលត្រូវអនុវត្តន៌ទៅលើមន្ត្រីរាជការរូបណាដែលពុករលួយពាក់ព័ន្ធទៅនឹងទង្វើល្មើសទាំងអស់នោះ ដោយគេរង់ចាំមើលថា តើនៅទីបំផុត បុគ្គលណាខ្លះអាចរួចផុតពីសំណាញ់ច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ