ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
សមត្ថកិច្ចឡោមព័ទ្ធភូមិគ្រឹះមួយនៅភ្នំពេញ ចាប់ជនជាតិចិនចំនួនជាង៤០នាក់ និងរំដោះជនបរទេសជិត៩៩នាក់ ដែលត្រូវបានគេបង្ឃាំងទុក និងធ្វើទារុណកម្ម
Fri,19 November 2021 (Time 08:19 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 261នាក់)

សមត្ថកិច្ចប៉ូលិស នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បត្តិ៍ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង នៅរាជធានីភ្នំពេញ រំដោះបានជនជាតិថៃជិត១០០នាក់ ដែលត្រូវបានគេឃុំខ្លួន និងបង្ខំឱ្យធ្វើការដោយខុសច្បាប់ ក្នុងរាជធានីភ្នំពេញ ដែលអ្នកទាំងនោះត្រូវបានឃុំខ្លួនក្នុងអគារមួយគ្រប់គ្រងដោយក្រុមជើងកាងជនជាតិចិន។ នេះបើយោងតាមចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ ។

ស្របពេលទៅនឹងព័ត៌មានដ៏ចាប់អារម្មណ៌នេះ គេបានឃើញផេកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានសសេរថា អ្នកនៅស្រុកខ្មែរមានមេខ្យល់បបួលទៅធ្វើការនៅថៃ ឯនៅថៃមានមេខ្យល់ បបួលមកធ្វើការនៅខ្មែរ ! ក្នុងរូបគឺកងនគរបាលខ្មែរចូលរំដោះជនជាតិថៃចំនួន ៩៩ នាក់ដែលគេយកមកធ្វើការ នៅស្រុកខ្មែរដោយខុសច្បាប់ ហើយឃុំឃាំងពួកគេនៅក្នុងអគារមួយកន្លែងក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ វិច្ឆិកា ២០២១ - រូបថតកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសុក្រ ទី ១៩ វិច្ឆិកា ២០២១

ក្នុងនោះយ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានរាយការណ៍នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ប្រតិបត្តិការជួយសង្គ្រោះនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជា ប៉ូលីសថៃ និងមន្ត្រីស្ថានទូតថៃ។ នៅដើមប្រតិបត្តិការនៃការជួយសង្គ្រោះពលករថៃ នៅរាជធានីភ្នំពេញ គឺមន្ត្រីបានឡោមព័ទ្ធអគារដែលត្រូវបានយាមកាមដោយជនជាតិចិនជិត៥០នាក់។

សមត្ថកិច្ចខ្មែរ ចាប់បានជនជាតិចិនជិត៤០នាក់ ហើយជួយសង្គ្រោះជនជាតិថៃទាំងអស់ចេញពីអគារនៅម៉ោង៥ល្ងាច។ ពលករថៃ ដែលត្រូវបានសមត្ថកិច្ចខ្មែរជួយសង្គ្រោះទាំងអស់ ត្រូវបញ្ជូនត្រឡប់ទៅប្រទេសថៃ តាមច្រកទ្វារព្រំដែន Klong Luek ក្នុងខេត្តស្រះកែវ។ ពួកគេនឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនពេលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ