ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រសួងសុខាភិបាលកម្ពុជា បង្ហាញពីការព្រួយបារម្ភក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋកំសាន្តលេងទឹក ដោយពុំព្រមចូលរួមគោរពអនុវត្តន៌វិធានការ៣កុំ ៣ការពារ ក្នុងអម្លុងពេលភ្ជុំបិណ្ឌ
Wed,06 October 2021 (Time 09:03 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 451នាក់)

ពិតជាគួរឲ្យបារម្ភពិតមែន ខណៈដែលបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលលេងកម្សាន្តទឹក កកកុញ ផ្ទុយពីវិធាន ការ៣កុំ៣ការពាររបស់ថ្នាក់ដឹកនាំ
.........................
ក្លាយជាការភ្ញាក់ផ្អើលនិងព្រួយបារម្ភពីសំណាក់ថ្នាក់ដឹកនាំជាខ្លាំង ខណៈដែលប្រទេសកម្ពុជាកំពុងអនុវត្តន៌វិធាន ការការពារ និងទប់ស្កាត់ការរីករាលដាល នៃការឆ្លងជម្ងឺកូវីដ១៩ ដែលតែងតែយាយីដល់អាយុជីវិតមនុស្សជាតិផង នោះ ស្រាប់តែក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥ និងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នេះ សកម្មភាពការលេងកម្សាន្តរបស់
បងប្អូនប្រជាពលរដ្ឋនៅតាមទីកន្លែងមួយចំនួន គឺបានកកកុញមានចំនួនច្រើនគួរឲ្យបារម្ភជាពន់ពេក ។

ស្របពេលទៅនឹងបណ្តាញសង្គមជាច្រើនបានចែករំលែករូបភាពគួរឲ្យភ្ញាក់ផ្អើល និងព្រួយបារម្ភនេះ ក្រសួងសុខា ភិបាល នៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១នេះ ក៏បានបង្ហោះសារបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនផងដែរ ដោយ នៅក្នុងសំណេនោះបានបញ្ជាក់ថា ខ្ញុំសូមក្រើនរំលឹកថា សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណា នោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុ នៃការចម្លងរោគកូវីដ-១៩ រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដ៏ទៃ នៅក្នុងសហគមនដែលបុគ្គលនោះរស់នៅ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលអាចឈានទៅដល់មាន ការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន។

ក្រោយពីខ្ញុំបានឃើញរូបភាពដើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភ ខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រើនកុះករ ពេកហើយៗ មិនមានអនុវត្តន៍ វិធានការ ៣ការពារ និង ៣កុំ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រើនហួសប្រមាណ ក្នុងពេល ដែលវីរុសកូវីដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ហានិភ័យនៃការចម្លងបន្តគ្នា លឿននឹងអាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែ ភាពមាន:ចង់ចូលទៅលេងទឹក ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រើន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច។

បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែង ដែលកកកុញមនុស្សច្រើន ឫនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រើន និងនៅជិតកៀកៗគ្នា) ដោយមិន មានអនុវត្តវិធានការការពារខ្លួននេះឯង។ តាមរូបភាពដែលខ្ញុំបានឃើញមួយចំនួន គឺជាការជួបជុំបែបមិនមាន ការបារម្ភពីហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ទាល់តែសោះ។ ជាការពិតហើយ ដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន ក្លាយជាការកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយើងមានតែមួយគត់ បស្លាប់បាត់ទៅ តើការសប្បាយតែមួយភ្លែត ឫមួយថ្ងៃ ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហើយយើងអាចនៅមានពេល និងទីកន្លែងច្រើនទៀត ដើម្បីស្វែងទៅរកការកំសាន្តសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយើងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តន៍បម្លែងខ្លួននៃវីរុសកូវីដ-១៩។ ការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកំសាន្តសប្បាយ របស់យើង ចាំបាច់ត្រូវធ្វើតាមបែប "សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” ទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។ ខ្ញុំសូមក្រើនរំលឹកហើយរំលឹកទៀតថា ទោះជាបុគ្គល និងក្រុមគ្រួសារ ដើរកំសាន្តនៅ ទីណាក៏ដោយ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្តន៍ “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន រូមគ្នា បញ្ចៀសបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចជាតិ។

ត្រូវចេះជួយដាស់តឿនគ្នា រំលឹកគ្នា ទៅវិញទៅមក ក្នុងពេលដើរកំសាន្ត នូវក្បួនការពារខាងលើនេះ ជាចាំបាច់ ដើម្បីសេចក្តីសុខ និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហើយមិនត្រូវនាំវីរុសកូវីដ-១៩ មក ចម្លងក្រុមគ្រួសាររបស់ខ្លួនឡើយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា។ សូមជូនពរបងប្អូនប្រជាពលរដ្ឋ សុខភាពល្អ ចៀសផុតការចម្លងរោគកូវីដ-១៩ ចង្រៃ គ្រប់ៗគ្នា និងសូមអរគុណច្រើន។

ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ