ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយថា ទីតាំងសង្វៀនជល់មាន់កាស៊ីណូអន្លុងជ្រៃ នៅតែបន្តបើកឲ្យមនុស្សចូលលេងរាល់ថ្ងៃ ប្រជាពលរដ្ឋជា ច្រើនលើកឡើងថា ថ្នាក់ដឹកនាំអនុវត្តន៌បង្ក្រាបល្បែងស៊ីសងតែអ្នកតូច ទុកឲ្យមានអ្នកធំ គឺមិនតម្លាភាពនោះទេ
Sun,20 September 2020 (Time 05:35 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 751នាក់)

ចឹងហើយបានតែថា បើទោះជាកន្លងមកប្រភពពីសមត្ថកិច្ចបានអះអាងថា ល្បែងស៊ីសងជល់មាន់ខុសច្បាប់នៅក្នុង កាស៊ីណូអន្លុងជ្រៃ ត្រូវបានផ្អាកបិទមិនឲ្យមានមនុស្សចូលលេងបន្ត ដូចពេលមុនយ៉ាងណាក៏ដោយ ប៉ុន្តែប្រភពពី ប្រជាពលរដ្ឋនៅតែអះអាងថា ទីតាំងមួយនេះ មិនបានបិទឈប់លេង ដូចការអះអាងរបស់សមត្ថកិច្ចមួយចំនួននោះ ទេ ពោលគឺនៅតែបន្តបើកគៀងគរមនុស្សឲ្យចូលលេងយ៉ាងរលូនដដែល ។

ជាក់ស្តែងណាស់ នៅថ្ងៃទីអាទិត្យ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២០ នេះ ត្រូវបានប្រភពពីប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ចាប់ពីវេលាម៉ោង១១ថ្ងៃត្រង់រហូតដល់ល្ងាច គេបាន ឃើញរថយន្ត បណ្តាក់គ្នាដូចខ្យងបើកចូលទៅក្នុងទីតាំងកាស៊ីណូ ភូមិយើង អន្លុងជ្រៃ យ៉ាងគគ្រឹកគគ្រេង ដែលខុស ឆ្ងាយពីប្រភពសមត្ថកិច្ចមួយចំនួនអះអាង ឲ្យផ្ទុយស្រឡះតែម្តង ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ពួកគាត់អត់យល់នោះទេ ច្បាប់បង្ក្រាបល្បែងស៊ីងសងតែមួយ ប៉ុន្តែត្រង់ពល រដ្ឋខ្មែរក្រីក្រ បើកលេងបន្តិចបន្តួចតាមគុម្ពចេក និងតាមកំប៉ូតព្រៃ គេឃើញថ្នាក់ដឹកនាំដាក់ផែនការឲ្យសមត្ថកិច្ចចុះ បង្ក្រាប ដេញចាប់អ្នកលេងល្បែង ដូចដេញចាប់មាន់ ឲ្យហុយសំពោងផ្អើលព្រៃ ប៉ុន្តែត្រង់អស់លោកអ្នកសំបូរលុយ
យកស្លាកកាស៊ីណូមកធ្វើខ្នង អូសទាញពលរដ្ឋខ្មែរឲ្យចូលលេងភ្លូកទឹកភ្លូកដី បែរជាអស់លោកសមត្ថកិច្ច មិនចុះ បង្ក្រាបបានត្រឹមតែអះអាងថា កន្លែងគេមានច្បាប់កាស៊ីណូ ក្លាយជាការងឿងឆ្ងល់ថា កន្លងមកតាមអ្វីដែលពលរដ្ឋ បានដឹងតាមប្រព័ន្ធផ្សព្វផ្សាយនោះ គឺថា កាស៊ីណូ តែងមានលក្ខ័ន្តជាមួយក្រសួងមហាផ្ទៃ ថាមិនឲ្យពលរដ្ឋខ្មែរចូល លេងនោះទេ ប៉ុន្តែនៅរាល់ថ្ងៃនេះ ពលរដ្ឋខ្មែរចូលលេងខុសពីលក្ខ័ន្តរបស់កាស៊ីណូ ហើយការខុសលក្ខន្ត័នេះ ម្តេច ក៏សមត្ថកិច្ចមិនធ្លាប់ឃើញបង្ក្រាបក្រុមអ្នកលេងក្នុងកាស៊ីណូម្តងណាសោះនោះ ទង្វើទាំងអស់នេះ គឺជាចំណុចមិន តម្លាភាពសម្រាប់ពលរដ្ឋតូចតាច ជាមនុស្សដូចគ្នា ។

ទាក់ទិននឹងល្បែងជាច្រើនកំពុងអូសទាញពលរដ្ឋខ្មែរឲ្យលេងនេះផងដែរ ប្រជាពលរដ្ឋសំណូមពរដល់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយមានចំណាត់ការ ផ្តល់សិទ្ធិឲ្យលោកផ្កាយពីរ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបកាស៊ីណូមួយចំនួន ដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេង ដើម្បីបង្ហាញមហាជនឲ្យឃើញផង កុំឲ្យរាជរដ្ឋាភិបាលកម្ពុជា កាន់តែរងពាក្យរិៈគន់ថា ពលរដ្ឋអ្នកលេងល្បែងតាម កំប៉ូតព្រៃ ដេញចាប់ពួកគាត់ដូចដេញចាប់មាន់ឲ្យហុយដីសំពោង ត្រង់ក្រុមឈ្មួញមានលុយយកស្លាកអំណាច កាស៊ីណូមកប្រើ បែរជាឲ្យពួកគេប្រំូលពលរដ្ឋខ្មែរចូលលេងបានសេរី ហើយបើយ៉ាងនឹង គឺមិនយុត្តិធម៌ និងមិន តម្លាភាពសម្រាប់ពលរដ្ឋនោះទេ ។

ទាក់ទិននឹងព័ត៌មានខាងលើ លោកឧត្តមសេនីយ៌ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ អង្គភាពព័ត៌មានយើង មិនអាចទំនាក់ទំនង សុំការបំភ្លឺបាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ