ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ព្រះសង្ឃចំនួន២៨អង្គ នៅវត្តនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ កើតជំងឺផ្ដាសាយឆ្លងតគ្នានោះ នៅពេលនេះ បាន ធូស្រាលហើយ ក្រោមការយកចិត្តទុក្ខដាក់ពីអាជ្ញាធររដ្ឋអំណាច និងក្រសួងសុខាភិបាល
Thu,20 August 2020 (Time 03:45 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 274នាក់)

ថ្មីៗនេះ ក្រោយពេលដែលបណ្តាញព័ត៌មានជាច្រើន ចាប់ផ្តើមធ្វើការផ្សាយចែករំលែកជាបន្តបន្ទាប់ នូវករណី ដែលព្រះសង្ឃ២៨អង្គ ក្នុងវត្តនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ មានជម្ងឺផ្តសាយឆ្លងតគ្នានោះ បានក្លាយជារឿងរ៉ាវ
មួយគួរឲ្យចាប់អារម្មណ៌ ក្នុងនោះ ក៏មានប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា តើមូលហេតុបានជាព្រះសង្ឃ កើតផ្តាសាយអ្វីក៏ព្រមគ្នាម៉្លេះ ហើយសុំឲ្យទូរទស្សន៌កែវភ្នែក ជួយពាំនាំព័ត៌មានច្បាស់ការណ៌ផ្សាយជូនពួកគាត់ បានជ្រាបផង ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នេះ ទូរទស្សន៌កែវភ្នែក អាយធីវីអនឡាញ សុំការបំភ្លឺពីរូប លោក សៅ សុខជា ប្រធានការិយាល័យធម្មការ និងសាសនា ស្រុកសំរោង បានឲ្យដឹងថា ករណីព្រះសង្ឃដែល គង់ក្នុងវត្តនាងខ្មៅ គឺព្រះអង្គកើតជម្ងឺផ្តាសាយធម្មតានោះទេ ហើយនៅពេលនេះព្រះអង្គក៏បានធូស្បើយជាធម្មតា វិញហើយ ។

លោកក៏បានបន្តថា នៅពេលនេះ គឺព្រះសង្ឃទាំងអស់បានការត្រួតពិនិត្យយ៉ាងដិតដល់ពីខាងមន្ត្រីសុខាភិបាល អូឌី ប្រចាំការផងដែរ ដោយរូបលោកសុំបញ្ជាក់ថា គ្មានជម្ងឺអ្វីឲ្យធ្ងន់ធ្ងរនោះទេ ។

ទាក់ទិនទៅនឹងការចង់ដឹងរបស់មហាជននេះផងដែរ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង បានបញ្ជាក់ថា ព្រះសង្ឃនៅក្នុងវត្តនាងខ្មៅ ពុំមានកើតអ្វីធ្ងន់ធ្ងរនោះទេ តាមពិតព្រះសង្ឃពុំមានជម្ងឺអ្វីឲ្យចេញ ជារោគសញ្ញាអ្វីនោះឡើយ គឺកាលពីប៉ុន្មានថ្ងៃមុន ព្រះសង្ឃមានជម្ងឺផ្តាសាយធម្មតា ហើយព្រះសង្ឃក៏បានទៅ ព្យាបាលជាមួយគ្រូពេទ្យម្នាក់ ដែលនៅខាងលិចវត្ត ដោយនៅពេលនោះ លោកគ្រូពេទ្យក៏មិនយកលុយថ្លៃព្យា បាល ទើបព្រះចៅអធិការវត្តក៏ថ្លែងអំណរគុណ បង្ហោះសារតាមហ្វេសប៊ុក ជាក់ស្តែងក្រោយពីព្រះសង្ឃបង្ហោះ ថ្លែងអំណរគុណ ក៏មានអ្នកលេងសើចតាមរយៈខមិន ថាព្រះសង្ឃកើតជម្ងឺអីៗ ចឹងទៅ ក៏កើតជារឿងចឹងទៅ ។

លោកអភិបាលស្រុក បានបន្តថា តាមពិតជាក់ស្តែង យប់ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២០ កន្លងទៅនេះ រូបលោក រួមទាំងមន្ត្រីជំនាញមកពីខាងក្រសួងសុខាភិបាលខេត្ត និងមន្ទីរប្រតិបត្តិស្រុក បានពិនិត្យព្រះសង្ឃ ដោយធ្វើចត្រ ឡីស័ក្ត រហូតដល់ម៉ោង១១កន្លះយប់ ជាក់ស្តែងនៅម្សិលមិញថ្ងៃទី១៩ ខែសីហា សុខភាពព្រះសង្ឃ មន្ត្រីជំនាញ បានវាស់កំដៅទៅ គឺឃើញថា ក្រោយពីព្រះសង្ឃលេបថ្នាំទៅ គឺឃើញថា លោកមានអាការៈជាសះស្បើយ ស្ទើរ តែអស់ទៅហើយ ។

លោកកេត ម៉ៅ អភិបាលស្រុក បានបន្ថែមផងដែរថា នៅក្នុងថ្ងៃចូលឆ្នាំនេះ រូបលោកក៏បានអញ្ជើញលោក មេភូមិ មេឃុំ ទូទាំងស្រុក មកប្រជុំមុនមួយសប្តាហ៌ឯណោះ ក្នុងនោះក៏មានប្រជុំនៅរម្មណីយ៌ដ្ឋានភ្នំជីសូ និង ធ្នោតតេ ជួយណែនាំឲ្យបងប្អូនពលរដ្ឋមកកំសាន្តសប្បាយ ប៉ុន្តែកុំភ្លេចថែរក្សាការពារ កុំឲ្យឆ្លងករណីជម្ងឺ កូវីដ១៩ ផងដែរ ។

ទោះជាយ៉ាងណា នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដោយសង្ឃឹមថា បងប្អូនអ្នកនិយមព័ត៌មានបណ្តាញសង្គម ហ្វេសប៊ុក សូមមេត្តាកុំមានការភ្ញាក់ផ្អើល ពីព្រោះការពិតជាក់ស្តែង ព្រះសង្ឃទាំងអស់មិនមានអាការៈអ្វីធ្ងន់ ធ្ងរនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ