ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អរគុណយ៉ាងខ្លាំង សម្រាប់ការប្រតិកម្មឆ្លើយតប របស់ស្នងការដ្ឋានខេត្តព្រៃវែង ក្នុងករណីចុះពិនិតនៅលើទីតាំង ផ្ទះលោកឧកញ៉ា ខ្មៅ ហៅឧកញ៉ា ក្មេង
Thu,02 July 2020 (Time 02:34 PM)
ដោយ ៖ ច័ន្ទថុន (ចំនួនអ្នកអាន: 274នាក់)

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នេះ មានបណ្តាញព័ត៌មានមួយចំនួន បានផ្សាយចែករលែក លិខិតបំភ្លឺ របស់ស្នងការដ្ឋានខេត្តព្រៃវែង ដែលបានធ្វើសកម្មភាពជាក់ស្តែងនៅលើទីតាំងផ្ទះវីឡា របស់លោកឧកញ៉ាខ្មៅ ហៅឧកញ៉ាក្មេង ដែលមានទីតាំងនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបាន បង្ហាញយ៉ាងច្បាស់ថា ទីតាំងខាងលើពុំមានលេងល្បែងស៊ីសង ដូចទៅនឹងការផ្សាយចោទប្រកាន់របស់ក្រុមអ្នក សារព័ត៌មាន ។

នេះគឺជាសេចក្តីចង់បានរបស់ក្រុមអ្នកសារព័ត៌មានគ្រប់រូប ក្នុងនាមជាអ្នករាយការណ៌ជូនអាជ្ញាធរសមត្ថកិច្ច តាមសេចក្តីចង់បាន ហើយសមត្ថកិច្ចចុះអនុវត្តន៌ ដើម្បីជាភាពឆ្លើយតបផ្សាយជូនមហាជនជ្រាបវិញថា ទីតាំង
ខាងលើការពិតគឺយ៉ាងណា ប៉ុន្តែក្នុងនោះក្រុមអ្នកសារព័ត៌មានជាច្រើន ក៏មានការសោកស្តាយផងដែរ ដោយ
ខាងស្នងការបានអះអាងថា ក្រុមអ្នកសារព័ត៌មាន គឺជាអ្នកខ្វះវិជ្ជាជីវៈ ហើយផ្សាយបំផ្លើសការពិត ជាហេតុបង្ក
ឲ្យមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និង អាចប្រឈមចំពោះ មុខច្បាប់ជាធរមាន ដែលកំពុងបានក្លាយជាហេតុផលមួយ ធ្វើឲ្យអ្នកសារព័ត៌មានដែលបានចុះបំពេញវិជ្ជាជីវៈថ្ងៃ នោះ មានការមិនអស់ចិត្តសោះឡើយ ។

សូមរំលឹកថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមអ្នកសារព័ត៌មានប្រមាណជាង១០អង្គភាព បានទទួលសេចក្តីរាយការណ៌ពីប្រជាពលរដ្ឋ សុំឲ្យចុះទៅយកព័ត៌មាននៅផ្ទះលោកឧកញ៉ាខ្មៅ ហៅលោក ឧកញ៉ាក្មេង ដោយប្រភពបែកធ្លាយថា បានបើកលេងល្បែងស៊ីសងខុសច្បាប់ខ្នាតធំ ។ ក្នុងនាមជាអ្នកសារព័ត៌ មាន បំពេញវិជ្ជាជីវៈជាអ្នកនាំសារ ក៏ដូចជាអ្នកចែករំលែកជូនសង្គមជ្រាប មុននឹងចេញផ្សាយអ្វីមួយ ចាំបាច់ ត្រូវចុះទៅយកព័ត៌មានពិត ទើបធ្វើការចេញផ្សាយជូនសង្គមជ្រាបបាន ។

ជាក់ស្តែងក្រុមអ្នកសារព័ត៌មានទាំងអស់ បានរៀបចំសម្ភារៈគ្រប់គ្រាន់ សម្រាប់ផ្សាយផ្ទាល់ ប្រសិនបើមានល្បែង ខុសច្បាប់មែន អង្គភាពព័ត៌មានយើង នឹងការផ្សាយបង្ហាញជូនពលរដ្ឋឲ្យបានយល់ច្បាស់ ជៀងវាងព័ត៌មានក្លែង ក្លាយនានា ដែលអាចប៉ះពាល់ដល់សន្តិសុខ សង្គមជាតិ ។

ក្រោមការជួបជុំគ្នារបស់សារព័ត៌មាន នៅមុខផ្ទះវីឡាលោកឧកញ៉ាខ្មៅ ហៅលោកឧកញ៉ាក្មេង ចាប់តាំងពីម៉ោង ១២ រហូតដល់ម៉ោង៤រសៀល ក្រុមអ្នកសារព័ត៌មាន បានព្យាយាមទំនាក់ទំនងថ្នាក់ដឹកនាំអាជ្ញាធរសមត្ថកិច្ច ដើម្បីសុំបទអន្តរាគមន៌ណាមួយបង្ហាញការពិតជូនសង្គម និងពលរដ្ឋបានជ្រាប ប៉ុន្តែអស់រយៈពេលជាច្រើនម៉ោង ក្រោមការទំនាក់ទំនងរបស់អ្នកសារព័ត៌មាន ថ្ងៃនោះពុំអាចសុំបទអន្តរាគមន៌ ពីថ្នាក់ដឹកនាំរូបណាបាននោះ ឡើយ ព្រោះពុំមានអ្នកទទួលទូរស័ព្ទ ។

ក្រោយពីពុំអាចទំនាក់ទំនងសុំបទអន្តរាគមន៌បាន ក្រុមអ្នកសារព័ត៌មាន បានព្យាយាមចងក្រងសកម្មភាពបេស កម្ម ខ្លួនរៀងៗខ្លួន ហើយសម្រេចត្រឡប់ការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញ វិញ ។

ដោយឡែកនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នេះ ស្នងការដ្ឋានខេត្តព្រៃវែង បានប្រតិកម្មឆ្លើយតប ព្រមទាំងបាន ចុះត្រួតពិនិត្យផ្ទះលោកឧកញ៉ាខ្មៅ ហៅលោកឧកញ៉ាក្មេង ហើយបានផ្សាយចែករំលែកនៅលើបណ្តាញសង្គម នោះ ចំណុចនេះ ជាសេចក្តីចង់បានរបស់អ្នកសារព័ត៌មានគ្រប់រូប ។

ក្នុងនាមអ្នកសារព័ត៌មាន គឺមានតួរនាទីត្រឹមតែជាអ្នកនាំសារ ករណីណាមួយសមត្ថកិច្ចលោកអនុវត្តន៌ គឺយើង ផ្សាយថាអនុវត្តន៌ ហើយបើករណីណាដែលសមត្ថកិច្ច លោកពុំបានអនុវត្តន៌ គឺអង្គភាពព័ត៌មានផ្សាយថា ពុំបាន អនុវត្តន៌ ក្នុងទិសដៅតែមួយ គឺជាអ្នករាយការណ៌ ជូនថ្នាក់ដឹកនាំ ដើម្បីរួមចំណែក កែលំអរសង្គមប៉ុណ្ណោះ ។

ទោះជាយ៉ាងណា សម្រាប់ទូរទស្សន៌កែវភ្នែក អាយធីវីអនឡាញ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះផងដែរ ចំពោះ ស្នងការដ្ឋានខេត្តព្រៃវែង ដែលបានប្រតិកម្មឆ្លើយតបជាសាធារណៈ ក៏ដូចជាធ្វើសកម្មភាព ចុះពិនិត្យទីតាំងដែល ល្បែថា ជាទីតាំងល្បែងខុសច្បាប់នោះ បង្ហាញជូនសង្គមជ្រាប នៅក្នុងនាមជាអ្នកសារព័ត៌មាន នៅតែមានជំហរ ក្នុងការសហការចុះយកព័ត៌មាន ក៏ដូចជារាយការណ៌រាល់ព័ត៌មាន ដែលអង្គភាពព័ត៌មានទទួលបាន ជានិច្ច ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ