ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មានការចាប់អារម្មណ៌កាន់តែខ្លាំងហើយ ខណៈដែលរូបលោកមេបញ្ជាការរងកង រាជអាវុធហត្ថខេត្តតាកែវ ប្រតិកម្មឆ្លើយតបជាមួយនឹងហ្វេសប៊ុកផេក KHMER KHMER ចោទប្រកាន់ខ្លួនថា រកស៊ីគ្រឿងញៀន
Tue,09 June 2020 (Time 02:24 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 294នាក់)

គួរកត់សំគាល់ថា រឿងរ៉ាវរបស់លោក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ កាលពីពេល មុន មិនសូវមានការចាប់អារម្មណ៌ពីមហាជននោះឡើយ ប៉ុន្តែនៅ ក្រោយពេលដែលរូបលោកវរៈសេនីយ៌ត្រី ផ្ទាល់ លោកមានប្រតិកម្មឆ្លើយតប ជាមួយម្ចាស់គណនីហ្វេសប៊ុក ផេកមួយ ដែលមានឈ្មោះថា Khmer Khmer ហើយបានធ្វើការព្រមានបែបធ្ងន់ៗ ដោយតម្រូវឲ្យម្ចាស់គណនីអាខោនហ្វេសប៊ុក សុំទោសខ្លួនជាសាធារណៈ ក្នុងរយៈពេលមួយម៉ោង ហើយក៏ត្រូវបានបណ្តាញព័ត៌មានជាច្រើន បានធ្វើការចែករំលែកយ៉ាងគគ្រឹកគគ្រេង ផងនោះ មហាជនយ៉ាងច្រើន ត្រូវបាននាំគ្នាបើកភ្នែកយ៉ាងធំៗ ចាំអ៊ុត ការពិតថា តើរឿងរ៉ាវមួយនេះ យ៉ាង ណា ឲ្យពិតប្រាកដ ។

គួររំលឹកថា ក្រោយពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនលោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និង បក្ខពួក ម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង២គីឡូក្រាម នោះ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះចោទ ប្រកាន់រូបលោកវរសនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ថារូបលោក ក៏រកស៊ី គ្រឿងញៀនដែរ ។

ជុំវិញការចោទប្រកាន់នេះ លោក ង៉ែត ចាន់ធី បានចេញមុខបដិសេធ និង ព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះ គណនីហ្វេសប៊ុកមួយនេះ ។

បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Khmer Khmer» បានបង្ហោះកាលពីពេលថ្មីៗនេះថា នេះហើយ មុខអ្នករកស៊ីគ្រឿងញៀននៅខេត្តតាកែវ សុទ្ធតែបក្សពួករបស់វា រូបស្លៀកពាក់ស៊ីវិលម្នាក់នេះ ឈ្មោះ រ៉ាមិល គឺជាអ្នកជួញដូរ និងប្រើប្រាស់ហើយលក់ដូរយ៉ាងសកម្ម មានសមត្ថកិច្ចណាហ៊ានចាប់ទៅ ព្រោះអាងខ្នងគេធំ ឈ្មោះ រ៉ាមិល នេះក៏មានទោសកំបាំងមុខរឿងគ្រឿងញៀន៨ឆ្នាំ ដោយកាត់កំបាំងមុខ តែបើមានក៏ដូចអត់ដែរ ព្រោះគ្មានឃើញអ្នកណាដល់ពេលឡើយ ព្រោះគេមានលោក ង៉ែត ចាន់ធី នៅពីក្រោយខ្នងចាំការពារ។ តើយុត្តិធម៌មានដែរ ឬទេ?»។

យ៉ាងណាក៏ដោយ លោកវរសនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានបង្ហោះ សារតាមហ្វេសប៊ុក កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ឆ្លើយតបវិញ ថា ខ្ញុំឈ្មោះ ង៉ែត ចាន់ធី ចំពោះករណី ម្ចាស់ផេក Khmer Khmer ដែលបានផុសថា ខ្ញុំរកស៊ីគ្រឿងញៀន ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មាន ភស្ដុតាងមកបញ្ជាក់។ ម្ចាស់ផេក Khmer Khmer ត្រូវចេញមុខសុំទោសខ្ញុំជាសាធារណៈ ហើយចូលខ្លួនមក ដោះស្រាយជាមួយខ្ញុំក្នុងរយៈពេល១ម៉ោង បើមិនដូច្នេះទេខ្ញុំនឹងអនុវត្តទៅតាមផ្លូវច្បាប់ ពីបទបរិហារកេរ្ដិ៍ជា សាធារណៈដោយយោងតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ។

ទោះជាយ៉ាងណា ព័ត៌មានមួយនេះ កំពុងត្រូវបានមហាជនយ៉ាងច្រើនចាប់អារម្មណ៌ និងទន្ទឹងរង់ចាំមើលថា តើ នៅទីបំផុត ការពិត វាយ៉ាងណា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ