ចឹងបានតែថា កម្ពុជាពិតជាប្រទេសអច្ឆៈរិយៈពិតមែន យ៉ាងណាមិញ ប្រព័ន្ធហេត្ថារចនាសម្ព័ន្ធផ្លូវថ្នល់ គឺធ្វើមិន ឈប់មិនឈរនោះទេ ធ្វើហើយត្រង់នេះ ខូចត្រង់នោះ ធ្វើហើយត្រង់នោះគឺខូចត្រង់នេះ ។ ជាក់ស្តែងថវិកាដែលជាការចំណាយក្នុងការកសាង ក៏ដូចជាការជួសជុលប្រព័ន្ធផ្លូវថ្នល់ទាំងអស់នោះ គឺជាថវិការបស់ជាតិ ដែលត្រូវប្រ មូលមកពីការបង់ពន្ធអាករ របស់រាស្ត្រ និងមួយចំណែកទៀត នោះ គឺបានមកពីការខិតខំ របស់ប្រមុខរាជរដ្ឋាភិបាល ខ្ចីបុលបរទេស ដើម្បីយកថវិកាមកអភិវឌ្ឍន៌ប្រទេសឲ្យមានការរីកចំរើន ផ្ទុយទៅវិញ ក្លាយជាពាក្យដែល ពលរដ្ឋជាច្រើនលើកឡើងថា បើទោះបីថ្នាក់ដឹកនាំកំពូលៗ ខិតខំកសាងកែលំអរប្រទេសយ៉ាងណាក៏ដោយ ប្រ សិនបើអាជ្ញាធរថ្នាក់ក្រោមជាតិ គ្មានស្មារតីទទួលខុសត្រូវ ក្នុងការថែរក្សាសមិទ្ធផលទាំងអស់ ឲ្យគង់វង់នោះទេ នៅទីបំផុត វាគង់តែរលាយខូចខ្ទេច អាដដែល មិនខាន ។ថ្មីៗនេះ មានសេចក្តីរាយការណ៌ស្នើសុំពីប្រជាពលរដ្ឋ រស់នៅក្នុងស្រុកអង្គរជុំ បានលើកឡើងថា ពួកគាត់ទាំង អស់គ្នា កំពុងមានការក្តៅក្រហាយជាមួយទៅនឹង ក្រុមហ៊ុនកិនថ្មធ្វើអាជីវកម្មពីកន្លែង គឺទី១ ក្រុមហ៊ុនរបស់ថៃ និងទី២ ក្រុមហ៊ុនរបស់កូរ៉េ ដែលកំពុងបំផ្លិចបំផ្លាញផ្លូវជាច្រើនកន្លែង ក្លាយជាផលលំបាកក្នុងការធ្វើចរាចរណ៌ របស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ប្រជាពលរដ្ឋបានបន្តថា ក្រុមហ៊ុន២ ដែកកំពុងតែធ្វើអាជីវកម្ម បំផ្លិចបំផ្លាញធនធានធម្មជាតិ កិនថ្មភ្នំ ព្រៃបាំង ដែលមានទីតាំងស្ថិតនៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ស្ទើរតែរលាយហិនហោចជិតអស់ទៅហើយ លើសពីនេះ ក្រុមហ៊ុនបានបង្កផលប៉ះពាល់មកលើពួកគាត់យ៉ាងធ្ងន់ធ្ងរ គ្រាដែលក្រុមហ៊ុនទាំងពីរធ្វើការយ៉ាងសកម្មក្នុងការដឹកជញ្ជូនថ្មភ្នំចេញពីភូមិសាស្ត្រខាងលើ ជាហេតុធ្វើឲ្យផ្លូវថ្នល់ពីរខ្សែ ត្រូវបានខូចស្ទើរតែរលាយហិនហោចទាំងស្រុងទៅហើយទៀតផង ។បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានបន្តថា ផ្លូវពីរខ្សែនោះ ខ្សែទីមួយគឺចាប់ពីរឃុំគោកដូង ទៅទាល់និងឃុំល្វាទ្រាំង នៃស្រុកវ៉ារិន និងមួយខ្សែទៀតចាប់ពីឃុំគោកដូងដូចគ្នា មកទាល់នឹងឃុំលាដៃ នៃស្រុកអង្គរធំ ។ទាក់ទិនទៅនិងការរាយការណ៌ស្នើសុំរបស់ពលរដ្ឋនេះ ទូរទស្សន៌កែវភ្នែក មិនអាចព្យាយាមទំនាក់ទំនង សុំការ បំភ្លឺពីលោកអភិបាលស្រុកអង្គរជុំបាននៅឡើយទេ ក្នុងថ្ងៃនេះ អង្គភាពព័ត៌មានយើងផ្សាយតាមសំណូមពរស្នើសុំរបស់ពលរដ្ឋ ក្នុងគោលបំណងចែករំលែកជូនថ្នាក់ដឹកនាំ ដើម្បីកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើនេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ