ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ!.. ពិតជាសម្បូររឿងប្លែកៗណាស់តើ.. លោកអធិការរងស្រុកសំរោងម្នាក់ ចេញមុខចុះរៃអង្គាស សុំលុយ តាមវត្តអារ៉ាម ដោយអះអាងថា យកមកកសាងកន្លែងធ្វើការ
Sat,20 June 2020 (Time 11:25 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 304នាក់)

រឿងមិនគួរឲ្យជឿ ត្រូវបានបែកធ្លាយនិយាយឲ្យរអូមរអាមពេញស្រុកសំរោង ខណៈដែលរូបលោកអធិការរងស្រុក
សំរោងម្នាក់ គាត់ចុះរៃអង្គាសលុយតាមវត្ត ចាប់ពី២០ម៉ឺនរៀល ទៅ៥០០ដុល្លា ដើម្បីយកទៅកសាងទីកន្លែងធ្វើការ របស់ខ្លួន ហើយបើតាមដែលប្រភពបែកធ្លាយព័ត៌មាននោះ គឺនៅក្នុងស្រុកសំរោងមួយនេះ មានវត្តអារ៉ាមដល់ទៅ
៣៩វត្ត ឯណោះ លោកព្រះ ។

ប្រភពបែកធ្លាយឲ្យលាន់ទឹកលាន់ដី ពេញស្រុកសំរោង ខេត្តតាកែវ បាននិយាយថា លោកអធិការរងនគរបាល ស្រុក សំរោងម្នាក់ គាត់ឈ្មោះ គឹម សាញ់ បានចុះរៃអង្គាសសុំលុយពីព្រះសង្ឃតាមវត្ត ដោយអះអាងថា នឹងយក ទៅកសាងទីតាំងកន្លែងធ្វើការរបស់ខ្លួន ក្នុងអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីមានកន្លែងធ្វើការឲ្យបានត្រឹម ត្រូវ ដោយប្រភពទម្លាយថា លោកអធិការ រងរូបនោះ បានសុំលុយក្នុងមួយវត្ត ចាប់ពី២០ម៉ឺនរៀល រហូតទៅ ដល់ ៥០០ដុល្លារ ដោយគិតតាមវត្តធំ ឬវត្តតូច ខណៈដែលវត្តអារ៉ាម សរុបមានចំនួន៣៩វត្ត នៅក្នុងស្រុកសំរោង ទាំងមូល ។

ការបែកធ្លាយនេះ កំពុងបានជះឥទ្ធិលមិនល្អយ៉ាងខ្លាំង ដល់ស្ថាប័ននគរបាលទូទាំងខេត្តតាកែវ ដោយពលរដ្ឋជា ច្រើន ផ្តើមរិៈគន់តាមហាងកាហ្វេថា សម័យរាជរដ្ឋាភិបាលអាណត្តិទី៦ សម្តេចតេជោ សែន នេះទៅហើយ គេ តែងដឹងថា រដ្ឋតែងមានគំរោងកសាងអគារស្នាក់នៅ ក៏ដូចជាអគារសម្រាប់មន្ត្រីរាជការបំពេញការងារជាប្រចាំ
ហើយក្នុងករណីនេះ ប្រសិន បើពិតជាខ្វះខាតពិតមែន តើមូលហេតុអ្វីបានជាលោកស្នងការខេត្ត មិនដាក់គម្រោង ស្នើសុំថវិកាជាតិ យកមកអភិវឌ្ឍន៌ ឬមួយក៏សកម្មភាពការចុះប្រមូលសុំលុយតាមវត្តនេះ វាជាសកម្មភាពពុក រលួយរបស់បុគ្គលមន្ត្រីនគរបាលមួយចំនួន សមគំនិតគ្នា នៅក្នុងខេត្តតាកែវ .. ទេ ។

ទោះជាយ៉ាងណា ក្នុងគោលបំណងយកព័ត៌មានច្បាស់ការផ្សាយ ជូនមហាជនជ្រាប ក៏ដូចជាការពារ ការភ័ន្តច្រឡំ ពីមហាជនផ្សេងៗលើស្ថាប័ននគរបាលទូទាំងខេត្តតាកែវ នៅ ម៉ោង១១ និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមអ្នកសារព័ត៌មាន បានខលទំនាក់ទំនងទៅលោក គឹម សាញ់ ដើម្បីស្រាយបំភ្លឺ ពាក់ព័ន្ធព័ត៌ មានខាងលើ ស្រាប់តែរូបលោក គឹម សាញ់ ឆ្លើយតបយ៉ាងផ្អែមមាត់វិញថា មិនបាច់សួរនាំអីនោះទេ រូបលោក សុំឲ្យអ្នកសារព័ត៌មាន ជួយផ្សាយ ឲ្យរូបលោក ឆាប់ល្បីផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ