ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
នៅមិនទាន់ដឹងថា អាជ្ញាធរដែនដីថ្នាក់ខេត្តមណ្ឌលគិរី គិតយ៉ាងណា ចំពោះសំណង់យកចំណីអូរ ក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ នៅឡើយទេ
Sat,20 June 2020 (Time 10:52 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 222នាក់)

បន្ទាប់ពីបែកធ្លាយការរិៈគន់ឲ្យហុយសំពោងនៅតាមហាងកាហ្វេ ហើយក៏មានបណ្តាញព័ត៌មានមួយចំនួន បាន ធ្វើការចេញផ្សាយជាបន្តបន្ទាប់ផងនោះ នៅពេលនេះ គេលេចឮថា ហេតុតែសំណង់ខ្នាតធំមួយនោះ អាចមាន វត្តមាន លាតសន្ធឹងនៅក្នុងដីចំណីអូរ គឺដោយសារតែមន្ត្រីជំនាញសូរិយោដី ក្រុង សែនមនោរម្យ ជាអ្នកអនុ ញ្ញាត ។

សេចក្តីរាយការណ៌បានឲ្យដឹងថា សំណង់នេះ គឺមិនមែនជាភូមិគ្រឹៈនោះទេ ប៉ុន្តែវាជាសំណង់ផ្ទះល្វែងចំនួន៣ ល្វែង ដែលមានកំពស់៣ជាន់ ដោយចាប់រាប់ពីជាន់ក្រោមជាប់ទៅនឹងដីអូរ បច្ចុប្បន្ននេះ សាងសង់ជិតបានរួច ជាស្ថាពរទៅហើយ ហើយនៅខាងមុខនៃសំណង់ ក៏បានបិទស្លាកសញ្ញា ក្រដាសអនុញ្ញាតរបស់ភូមិបាលក្រុង ទៀតផង ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសែនមនោរម្យ បានលើកឡើងថា ជាការពិតនោះ មន្ត្រីភូមិបាល មិនគួរចេញ លិខិតអនុញ្ញាតឲ្យសំណង់មួយនេះ មានលក្ខណៈរូបរាងលេចធ្លោយ៉ាងសម្បើមដូច្នោះឡើយ ពីព្រោះថា ទីតាំង សំណង់ផ្ទះល្វែងនេះ វាជាប់ទៅនឹងចំណីអូរ និងចំណីផ្លូវ ដោយនៅខាងមុខផ្ទះគឺជាផ្លួវ ចំណែកខាងក្រោយផ្ទះ វា គឺជាអូរ ប៉ុន្តែទីតាំងចំកណ្តាលដីចំណីទាំងសងខាងមួយនេះ បែរជាមន្ត្រីភូមិបាលក្រុងសែនមនោរម្យ សម្រេច ចេញលិខិតអនុញ្ញាតឲ្យសាងសង់ ដែលផ្ទុះស្រឡះជាមួយទៅនឹង ច្បាប់ភូមិបាល អះអាងនៅក្នុងមាត្រាច្បាប់ ហាមដាច់ខាតរាល់ការសាងសង់នៅ ដីចំណីអូរ ឬដីចំណីផ្លូវ គឺជាសម្បត្តិរបស់រដ្ឋ ។

ប្រជាពលរដ្ឋបានបន្តថា ជាក់ស្តែងនៅពេលរដូវវស្សាទឹកជន់ជោគឡើង គឺកំរិតទឹកឡើងដល់ស្ពានឈើ ក្បែរហាង
មួយចំនួនជិតៗនោះតែម្តង អញ្ចឹងហើយសំណង់នេះ នៅជាន់ខាងក្រោមអាចនឹងប្រឈមទៅនឹងការលិចទឹក ក្នុង រដូវទឹកជន់ទៀត ផង ហើយជាពិសេសនោះ ពេលខាងមុខនេះ ប្រសិនបើទឹកជន់ឡើង គឺវាអាចនឹងកាន់តែអាច នឹងស្ទះចរន្តទឹក លើសពេលមុនទៀតផង ។

ទោះជាបែបណាក្តី ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ចង់ឃើញលោក ស្វាយ សំអ៊ាង អភិបាល នៃ គណៈអភិបាលខេត្ត និងជាអាជ្ញាធរដែនដីថ្នាក់ខេត្តមណ្ឌលគិរី សូមមេត្តាជួយមានវិធានការចុះពិនិត្យ ដើម្បី បង្ហាញអំពីតម្លាភាព ជូនពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ដើម្បីបានឃើញច្បាស់ផង ជៀសវាងពលរដ្ឋជាច្រើន មានមន្ទិលសង្ស័យលើមន្ត្រីរបស់ខេត្ត ដែលជាហេតុផលមិនល្អសម្រាប់ថ្នាក់ដឹកនាំ ដែលពលរដ្ឋគោរពនោះ ឡើយ ។

សម្រាប់ព័ត៌មាននេះ គឺជាការស្នើសុំរបស់ពលរដ្ឋ ក្នុងគោលបំណងចែករំលែកជូនថ្នាក់ដឹកនាំជ្រាប និងមាន ចំណាត់ការ ផ្តល់តម្លាភាព កែលំអរសង្គម គ្មានចេតនាបង្កាច់បង្ខូច សាម៉ីស្ថាប័នបុគ្គលណាមួយឡើយ រាល់ សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មានខាងលើនេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនង មកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ