កាលពីថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នេះ រដ្ឋបាលស្រុកអូររាំង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមាន ទីតាំងស្ថិតនៅក្នុងពូត្រែង ឃុំ ដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានខ្លឹមសារដូចតទៅរដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី មានកិត្តិយសសូមជំរាបជូនដំណឹង ជាសាធារណ: ដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ ដែលមានដីនៅ ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មេត្តាជ្រាបថា ចាប់ពី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីចូលរួមការវាស់វែងកាត់ឆ្វៀលកំណត់ ព្រំដីរដ្ឋ ដែលបានផ្តល់សិទ្ធសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុន វ៉ូជីសាន (អិល អេស គ្រុប) និងក្រុមហ៊ុន ហូរ លីង (ខេមបូឌា )ដើម្បីសំរួលនិងបញ្ចៀសនូវផលប៉ះពាល់កន្លងមក ជាមួយដីរបស់សហគមន៍ ដីប្រជាពលរដ្ឋ និងដី ផ្សេងៗទៀត ដែលមានទីតាំងចំណុចស្ថិត ក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ន័យដូចបានជំរាបជូនខាងលើ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី សូមបងប្អូនសាធារណ:ជន ដែលមានដី ចម្ការ និងដីជាប់ចម្ការស្រល់ មេត្តាចូលរួមសហការណ៍ទាំងអស់គ្នា ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ។បើសិនមានការអាក់ខាន ផុតថ្ងៃកំណត់ដែលបានបិទប្រកាសជូនដំណឹងមានកាលបរិច្ឆែតខាងលើនោះ រដ្ឋបាល ស្រុកអូររាំង ខេត្តមណ្ឌលគិរី មិនទទួលខុសត្រូវ រាល់ការទាមទាតវ៉ាឡើយ ។ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌល គីរី មានជំនឿយ៉ាងមុតមាំ សង្ឃឹមថា ប្រជាពលរដ្ឋយើងមានការចូលយ៉ាងសកម្ម កិច្ចការខាងលើនេះ ។ជាចុងក្រោយ ក្នុងនាមរដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី សូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពល រដ្ឋយើង បានជួបប្រទះនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និងពដិពាន: គប្បីឃ្លៀងឃ្លាតឡើយ។ គួរបញ្ជាក់ថា នេះគឺជាសេចក្ទីជូនដំណឹងមួយ ដែលមានសារៈសំខាន់បំផុតផងដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋ អ្នកដែលរស់នៅក្នុងភូមិ ពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ដែលចាំបាច់ទទួលបានព័ត៌មាន ដើម្បីចូលរួម សហការជាមួយអាជ្ញាធរស្រុក ក៏ដូចជាបញ្ជៀសនូវរាល់កើតឡើងទំនាស់ នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ