ចប់និយាយស្រេច បែកធ្លាយការរិៈគន់ឲ្យសម្បើមផ្អើលខេត្តមណ្ឌលគិរី ខណៈដែលអាជ្ញាធរថ្នាក់ក្រោមជាតិ នាំ គ្នាសង្ងំទុកឲ្យមន្ត្រីយោធាម្នាក់សាងសង់ភូមិគ្រឹៈ ដ៏ធំស្គឹមស្គៃមួយនៅចំកណ្តាលអូរ ដែលជាសម្បិត្តិរបស់រដ្ឋ យក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនខ្លាចរអែងអំណាចច្បាប់ សូម្បីតែបន្តិច ។ប្រជាពលរដ្ឋអ្នករស់នៅក្នុងក្រុងសែនមនោរម្យ បាននាំគ្នានិយាយ ឲ្យរអូមរអាម ពេញហាងការហ្វេថា គេនៅ មិនទាន់ដឹងថា ម្ចាស់ផ្ទះខាងលើនេះគាត់មានអំណាចបុណ្យសក្កិប៉ុណ្ណានោះទេ ប៉ុន្តែតាមអ្វីដែលគេបានដឹ ងនោះ គឺរូបគាត់ជាមន្ត្រីយោធាល្បីឈ្មោះម្នាក់ ប្រសិនបើជាពលរដ្ឋធម្មតាវិញនោះ ម៉្លេះសមមន្ត្រីបរិស្ថានចាប់វាយខ្នោះ ដោយលើកអំពីផលប៉ះពាល់បរិស្ថាន ចរន្តទឹកហូរមិនខាន ។ក្នុងនោះដែរ ប្រជាពលរដ្ឋជាច្រើន បានដាក់ការសង្ស័យលើរូបលោក សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ថា ករណីនេះ គេជឿថា រូបលោកក៏បានដឹងដែរ ប៉ុន្តែគេឆ្ងល់ថា តើអាចមានផលប្រ យោជន៌អ្វី ដែលរូបលោកទុកឲ្យមន្ត្រីយោធាសាងសង់ភូមិគ្រោះនៅចំកណ្តាលអូរ ដោយមិនខ្លាចខូចឈ្មោះ មន្ត្រី យោធា យ៉ាងអញ្ចឹងនោះឡើយ ។ ទីតាំងសំណង់ភូមិគ្រឹៈនៅចំកណ្តាលអូរនេះ គឺមានទីតាំងស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ។ប្រជាពលរដ្ឋទាំងនោះលើកឡើងថា ពួកគាត់អត់យល់សោះនោះទេ តើមានអាថ៌កំបាងបែបណាខ្លះដែរ ដែលអស់ លោកជំនាញមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុងសែនមនោរម្យ ក៏ដូចជាមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសូរិយោដី ពុំមានចំណាត់ការអើពើ រហូតធ្វើឲ្យសំណង់ទាំងមូលលេចចេញរូបរាង ស្ទើររួចរាល់ទាំងស្រុង យ៉ាងចឹង ក្នុងនោះពួកគាត់ទាំងអស់គ្នា លើកឡើងថា ប្រសិនបើពលរដ្ឋក្រីក្រធម្មតាវិញ ហ៊ានតែធ្វើយ៉ាងចឹង បើ មិនជាប់គុកទេ នោះជារឿងចម្លែក ។ទោះជាយ៉ាងណា ពលរដ្ឋជាច្រើនក្នុង ក្រុងសែនមនោរម្យ សំណូមពរដល់លោក ស្វាយ សំអ៊ាង អភិបាល នៃ គណៈអភិបាលខេត្តមណ្ឌលគិរី និងជាអាជ្ញាធរដែនដីថ្នាក់ខេត្ត សូម្បីមេត្តាជួយមានចំណាត់ការ ផ្តល់តម្លាភាព ជូនសង្គមផង ជាក់ស្តែង អ្វីដែលជាកំហុស ប្រជាពលរដ្ឋមានទោសបែបណា មន្ត្រីយោធា ក៏គួរតែអនុវត្តន៌ច្បាប់ ទោសបែបនឹង ដូចគ្នា ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៌ច្បាស់ ណាស់ថា កម្ពុជា គឺជានីតិរដ្ឋ ។សម្រាប់ព័ត៌មានខាងលើនេះ អង្គភាពព័ត៌មាន រង់ចាំមើលចំណាត់ការរបស់អាជ្ញាធរដែនដីថ្នាក់ខេត្តមណ្ឌលគិរី ផ្សាយជូនមហាជនជ្រាប នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ