ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក កន កាន់ និងក្រុមគ្រួសារ ស្នើសុំថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងស្ថាប័នតុលាការ ជួយលើកលែងទោស ដល់ក្មួយរបស់ខ្លួន ករណីដែលក្រុមមន្ត្រីបរិស្ថានចាប់ខ្លួន ព្រោះតែការចោទប្រកាន់
Wed,17 June 2020 (Time 02:10 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 280នាក់)

មានសេចក្តីរាយការណ៌ស្នើសុំពីលោក កន កាន់ និងប្រជាពលរដ្ឋជាច្រើនរស់នៅក្នុង ភូមិចុងខាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សុំឲ្យអង្គភាពព័ត៌មាន ទូរទស្សន៌ កែវភ្នែក អាយធីវី អនឡាញ ជួយពាំនាំទុក្ខ
លំបាករបស់ពួកគាត់ ផ្សាយចែករំលែក ក៏ដូចជាស្នើសុំថ្នាក់ដឹកនាំ ខេត្តមណ្ឌលគិរី និងស្ថាប័នសាលាដំបូងខេត្ត ជួយលើកលែងទោសដល់ក្មួយប្រុសរបស់ពួកគាត់ ឲ្យមានសេរីភាពឡើងវិញផង ដោយពួកគាត់ទាំងអស់គ្នា អះ អាងថា ក្រុមមន្ត្រីបរិស្ថាន ដែលចាប់ក្មួយរបស់គាត់នោះ គឺជារឿងចោទប្រកាន់ នោះទេ ។

លោក កន កាន់ ម្ចាស់ដី បានឲ្យដឹងថា រូបលោក រួមនឹងប្រជាពលរដ្ឋ សរុប ៤៧គ្រួសារ បានរស់នៅ បង្កបង្កើន
ផលលើដីដែលកាប់គាស់ដាំដុះ គឺតាំងតែពីឆ្នាំ២០១៣ មកម៉្លេះ ដែលស្ថិតនៅចំណុចភូមិចុងខាង ឃុំពូជ្រៃ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។ នៅក្នុងសម័យនោះ ប្រជាពលរដ្ឋទាំង៤៧គ្រួសារ កាប់គាស់សំអាតដី ធ្វើដំណាំដាំដុះ
គឺមិនឃើញមានជំនាញណាទៅអើពើ ក៏ដូចជាហាមឃាត់នោះទេ រហូតពលរដ្ឋទាំង៤៧គ្រួសារ ដាំដុះដើមឈើ
ស៊ីផ្លែ ដូចជាដើមស្វាយចន្ទីរ មានរូបរាងកាន់តែធំឡើងៗ ទើបក្នុងឆ្នាំ២០២០នេះ មានមន្ត្រីបរិស្ថាន បានធ្វើការ ហាមឃាត់ និងចាប់ពលរដ្ឋ ដាក់ពន្ធនាគារ ដោយអះអាងថា ដីដែលពួកគាត់អាស្រ័យផល អស់រយៈពេលជា ច្រើនឆ្នាំ នេះជាដីគម្រកព្រៃ ។

លោក កន កាន់ បានបញ្ជាក់ថា នៅក្នុងពេលកន្លងមក ដោយរូបលោកមានគ្រួសារនៅឯកស្រុកកោះញែក រូប លោកក៏បានសម្រេចឲ្យក្មួយ មកជួយមើល និងថែរក្សាផលដំណាំរបស់លោក ដែលមានដូចជាចំការស្វាយចន្ទីរ នេះជំនួសរូបលោក ព្រោះ តែខ្លាចការខាតបង់ និងខូចផលដំណាំទាំងនោះ ផ្ទុយទៅវិញ ក្មួយរបស់លោក បែរជា ត្រូវបានក្រុមមន្ត្រីបរិស្ថានចាប់ខ្លួន ដោយចោទថា ធ្វើចំការនៅក្នុងដីគ្រប់គ្រងដោយបរិស្ថាន ។

លោកបានអះអាងថា ទីតាំងដីខាងលើ គឺប្រជាពលរដ្ឋចំនួន៤៧គ្រួសារ បានធ្វើចំការដាំដុះដូចៗគ្នា ផ្ទុយទៅវិញ ក្រុមមន្ត្រីបរិស្ថាន ចាប់តែក្មួយរបស់គាត់ ព្រមទាំងបានកាប់បំផ្លាញផលដំណាំដើមស្វាយចន្ធីរចោលអស់ទៀត
ផង ទាំងអស់នេះ វាគឺជាភាពអយុត្តិធម៌បំផុត សម្រាប់គ្រួសាររបស់លោក ។

ក្នុងនោះផងដែរ កន្លងមកលោកអភិបាលស្រុកពេជ្រាដា លោកធ្លាប់បានចុះទៅពិនិត្យនៅលើទីតាំងដីនោះ ដោយផ្ទាល់ ហើយរូបលោក ក៏បានឃើញច្បាស់ថា ដីនេះគឺមិនមែនជាដីព្រៃអ្វីនោះឡើយ នៅពេលនេះវាជា ដីចំការដែលលាតសន្ធឹង និងប្រជាពលរដ្ឋអាស្រ័យដាំដុះអស់ហើយ ប៉ុន្តែពលរដ្ឋនៅតែរងគ្រោះ ត្រូវ ក្រុមមន្ត្រី
បរិស្ថាន ចាប់ខ្លួនដដែល ។

ក្រុមគ្រួសាររបស់លោក កន កាន់ ក៏ដូចជាពលរដ្ឋ១២២គ្រួសារ បានផ្តិតមេដៃស្នើសុំការជួយពីលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងស្ថាប័នសាលាដំបូងខេត្តមណ្ឌលគិរី សូមមេត្តា អាណិតអាសូរ ជួយអនុគ្រោះ និងលើកឡើងការចោទប្រកាន់លើក្មួយរបស់លោកផង ពីព្រោះថា ទីតាំងដីនេះ គឺក្លាយជាចំការរបស់ ប្រជាពលរដ្ឋអាស្រ័យផល តាំងតែឆ្នាំ២០១៣មកម៉្លេះ គឺមិនដូចការចោទប្រកាន់របស់ មន្ត្រីបរិស្ថាន ថាជាដីព្រៃ នោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ