ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ទុក្ខជាន់លើទុក្ខ ចងការលុយធនាគារមួយម៉ឺនដុល្លា មកសង់ផ្ទះថ្មីគ្រាន់នឹងបានជ្រកកោន សមរម្យនឹងគេ តែជា អកុសល អគ្គិភ័យឆេះលេបត្របាក់ផ្ទះ ឲ្យឡើងម៉ត់ អស់តែម្តង
Mon,01 June 2020 (Time 04:44 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 525នាក់)

ចឹងហើយបានតែថា វាសនាមនុស្សមើលមិនឃើញពិតមែន យ៉ាងណាមិញពលរដ្ឋពីរនាក់ប្តីប្រពន្ធ ត្រូវបានឧិបគ្នា យំខ្សឹបខ្សួល គួរឲ្យខ្លោចផ្សារបំផុត ព្រោះតែពួកគាត់ទាំងពីរនាក់បានខិតខំស្វែងរកថវិការាប់ឆ្នាំ ជាពិសេសនោះ គឺ ពួកគាត់បានចងការប្រាក់ធនាគារដល់ទៅមួយម៉ឺនដុល្លា ដើម្បីយកមកសង់ផ្ទះ គ្រាន់នឹងបានសម្រាប់ជ្រកកោនសម រម្យនឹងគេ ប៉ុន្តែផ្ទុយទៅវិញ ពួកគាត់ទាំងពីរអ្នកជួបនូវគ្រោះអកុសល ព្រោះតែអគ្គិភ័យឆាបឆេះផ្ទះរបស់ពួកគាត់ ឲ្យឡើងម៉ត់ខ្ទេចតែម្តង ។

ហេតុការណ៍ គ្រោះអគ្គិភ័យមួយនេះ បានកើតមានឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំ ណុច ភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ សង់ពីសសរថ្ម ក្រោមឈើលើ មានម្ចាស់ឈ្មោះ វ៉ាញ ប៊ុនធឿន ភេទប្រុស អាយុ៥៩ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិ -ឃុំ កើតហេតុខាងលើ ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ បានពិនិត្យឃើញថា ករណីអគ្គិភ័យឆេះលេបត្របាក់ផ្ទះ នេះ គឺកើតឡើង ដោយសារទុស្សេចរន្តអគ្គិសនីក្នុងផ្ទះ កើតហេតុ ។

ទោះជាយ៉ាងណាក្តី គ្រោះអគ្គិភ័យមួយនេះ បានបន្សល់ទុកនូវក្តីខ្លោចផ្សារ ទ្រហោទួញយំ យ៉ាងក្តុកក្តួល ជាពន់ ពេក ព្រោះតែសម្បត្តិទាំងមូលត្រូវអស់គ្មានសល់ មិនត្រឹមតែប៉ុណ្ណោះ បំណុលដែលបានខ្ចីពីធនាគារ យកមក សង់ផ្ទះមួយម៉ឺនដុល្លានោះ គឺត្រូវរកលុយសងគេ ទាំងត្រដរទៀតផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ