ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ទាហានឈុតខ្មៅថៃ ព្រមអនុញ្ញាតិឲ្យប្រជាពលរដ្ឋខាងភាគីកម្ពុជា បានប្រើប្រាស់អណ្តូងទឹកឡើងវិញហើយ បន្ទាប់ពីមានចំណាត់ការបស់អភិបាលខេត្តព្រះវិហារ
Thu,09 April 2020 (Time 08:45 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 218នាក់)

អណ្តូងទឹកមួយកន្លែង ដែលមានទីតាំងស្ថិតនៅជិកច្រកផ្សារតំបន់អានសេះ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ដែលអណ្តូងទឹកនេះ ប្រជាពលរដ្ឋរស់នៅជិតតំបន់ខាងលើ តែងតែដងទឹកនោះយកមកប្រើប្រាស់ជា ប្រចាំថ្ងៃ តែមួយរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានទាហានឈុតខ្មៅខាងភាគីថៃ ធ្វើការហាមប្រាមមិនឲ្យប្រជា ពលរដ្ឋខាងភាគីកម្ពុជា ដងទឹកនោះយកមកប្រើប្រាស់បាននោះឡើយ ។

មិនតែធ្វើការហាមឃាត់នោះទេ ពួកគេថែមទាំងយកលួសបន្លា មករាយព័ទ្ធទីតាំងអណ្តូងខាងលើនោះទៀត ផង ។ ក្រោយទទួលបានព័ត៏មានពីប្រជាពលរដ្ឋ ក៏ដូចកំលាំងខ្សែរត្រៀមជួរមុខ នូវករណីបែបនេះ លោក ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ បានដឹកនាំក្រុមកាងារថ្នាក់ខេត្ត អញ្ជើញឡើងជួបពិភាក្សាជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយ បានទាន់ពេលវេលា ក្នុងនោះថ្នាក់ដឹកនាំខាងភាគីកម្ពុជា បានលើកសំណួរទៅកាន់ភាគីថៃថា ហេតុអ្វីបាន ខាងភាគីថៃបិទអណ្តូងទឹកខាងលើនោះ ដោយមិនឲ្យប្រជាពលរដ្ឋប្រើប្រាស ហើយខាងភាគីថៃបានឆ្លើយមក ខាងភាគីកម្ពុជាវិញថា នេះជាបទបញ្ជាថ្នាក់លើរបស់គេ បញ្ជាឲ្យបិទ ។

ហើយមូលហេតុបណ្តាលឲ្យពួកគេដែលឈរនៅខ្សែរត្រៀមជួរមុខនេះបិទអណ្តូងនោះ គឺដោយពួកគេថាមក ពីឃើញប្រជាពលរដ្ឋខាងភាគីកម្ពុជា បានសង់ជាខ្ទមនៅលើតំបន់ហាមឃាត់ ទើបពួកគេឈានទៅដល់ការ បិទអណ្តូងទឹកយ៉ាងដូច្នេះនោះ ។

ក្រោយកិច្ចជំនួបពិភាក្សាក្នុងភាពជាថ្នាក់ដឹកនាំក្នុងនាមជាប្រទេសជិតខាងនោះ លោកអភិបាលរងខេត្ត ក៏បាន ស្នើរសុំខាងភាគីថៃឲ្យបើកអណ្តូងទឹកនោះឡើងវិញ ហើយខាងភាគីកម្ពុជាក៏ឲ្យប្រជាពលរដ្ឋរបស់ខ្លួនរុះរើខ្ទម ចេញពីលើដីតំបន់ហាមឃាត់នោះដែរ ។

ដោយភាគីទាំងពីរបានឯកភាពគ្នាជាឯកឆ័ន្ទលើចំណុចទាំងពីរខាងលើរៀងៗខ្លួន នេះបើតាមកាបញ្ជាក់ពី លោកអភិបាលរងខេត្តព្រះវិហារ បានឲ្យអ្នកសាព័ត៌យើងដឹងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ថា ខាងភាគីថៃព្រមបើកផ្លូវដែលខ្លួនបានបិតបរិវេណអណ្តូងទឹកនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ វិញហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ