ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រោមការដឹកនាំរបស់លោក អ៉ី ចំរើន កំពុង បានព្រងឹងសន្តិសុខសណ្តាប់ធ្នាប់ចរាចរចេញចូល និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ លើជម្ងឺកូរ៉ូណា
Sat,07 March 2020 (Time 03:45 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 135នាក់)

ក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងដើមខែមីនា ឆ្នាំ ២០២០នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានពលរដ្ឋ
កម្ពុជា និងភ្ញៀវបរទេសជាច្រើន បានកោតសសើរជាខ្លាំងទៅនឹងការយកចិត្តទុកដាក់របស់មន្ត្រីប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៌ក្រោមការដឹកនាំរបស់លោក អ៉ី ចំរើន ជាខ្លាំងផងដែរ ។

អ្នកដំណើរឆ្លងកាត់ច្រកទ្វារជាច្រើនបានលើកឡើងថា ក្នុងរយៈដើមខែមីនា២០២០នេះ គេបានឃើញច្រកទ្វារ
ព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានរៀបចំឲ្យអ្នកដំណើរចេញ និងចូលមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ
ខុសប្លែកពេលមុនៗ ។ រាល់ភ្ញៀវដែលឆ្លងកាត់ច្រកទ្វារប៉ុស្តិ៍អន្តោរប្រវេសន៌ គឺតែងទទួលបានការយកចិត្តទុកដាក់
ពីមន្ត្រី ដោយប្រើពាក្យសមរម្យក៏ដូចជាជួយសម្រួលរាល់សេចក្តីការរបស់អ្នកដំណើរឆ្លងកាត់ ប្រកបដោយភាព
រស់រាយរាក់ទាក់ គួរឲ្យចាប់អារម្មបំផុត ។

គួររំលឹកផងដែរថា នៅដើមខែមីនា ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំកំពូល បានដាក់ចេញ នូវការយកចិត្តទុកដាក់ឲ្យបានខ្ពស់បច្ចុប្បន្នភាព វីរុសសម័យថ្មី ក្នុងទិសដៅធានានូវជំនឿចិត្ត លើវិស័យទេស ចរណ៌ ក្នុងនោះផងដែរ គេបានឃើញមន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័ន នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារ ក៏ដូចជានៅ តាមបណ្តាប៉ុស្ត៍មូលដ្ឋាននានា ចាប់ផ្តើមចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ព្រមទាំងពង្រងឹងការ ត្រួតពិនិត្យចរាចរចេញចូលរបស់ភ្ញៀវ ជាតិ និងអន្តរជាតិឆ្លងកាត់ ឈរលើជំហរស្មារតីទទួលខុសត្រូវខ្ពស់គួរ
កោតសសើរ ហើយជាក់ស្តែងនោះសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្លាំងមន្ត្រីអន្តោរប្រវេសន៌ បានព្យាយាមសម្រួលសណ្តាប់ធ្នាប់ចរាចរ និងការត្រួតពិនិត្យការពារលំហូររបស់អ្នកផ្ទុកវីរ៉ុសកូរ៉ូណានេះយ៉ាង យកចិត្តទុកដាក់បំផុត ។

ស្របពេលទៅនឹងការកោតសសើរពីភ្ញៀវអ្នកដំណើរនេះផងដែរ មន្ត្រីនគរបាលអន្តោរប្រវេសន៌ច្រកទ្វារអន្តរ ជាតិជាច្រើននៅតាមគោលដៅ បានប្រាប់ភ្នាក់ងារព័ត៌មានយើងឲ្យដឹងថា ការកោតសសើររបស់ភ្ញៀវនៅពេល នេះ ក៏ព្រោះតែរូបគាត់ជាមន្ត្រីនគរបាលអន្តោរប្រវេសន៌ទាំងអស់ ទទួលបានការចង្អុលបង្ហាញយ៉ាងយកចិត្តទុក ដាក់របស់លោកអ៊ី ចំរើន មិនថាតែរាល់ពេលអង្គប្រជុំ ឬក៏ចុះត្រួតពិនិត្យនៅតាមគោលដៅលើទីសាធារណៈ គឺ
លោកឧត្តមសេនីយ៌ត្រី អ៉ី ចំរើន តែងបានណែនាំ ធ្វើយ៉ាងត្រួតពិនិត្យលើប្រភេទជម្ងឺកូរ៉ូណានេះឲ្យបានខ្ពស់ តាម រយៈការជួយសម្រួលលើសណ្តាប់ធ្នាប់ចរាចរ ក៏ដូចជាការពិនិត្យលើភាពជាក់ស្តែង តម្រូវឲ្យអ្នកដំណើរទាំងអស់ ប្រើប្រាសម៉ាសការពារឲ្យបានហ្មត់ចត់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ