ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ!.. ថាមែនៗ ពលរដ្ឋសង្ស័យលើរូបលោក ហេង សុថា អភិបាលស្រុកឆ្លូង តើអាចជាអ្នក ទទួលសំណែនសែនព្រេន ពីឈ្មួញបទល្មើសច្រើនណាស់ហើយទេដឹង ទើបសង្ងំឲ្យ ឈ្មោះ សូត្រ ដឹក ជញ្ជូនឈើក្នុងមួយយប់ៗ រាប់សិបរម៉កម៉ូតូ មិនអើពើបង្ក្រាបសោះនោះ
Sat,15 February 2020 (Time 08:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 189នាក់)

ក្លាយជារឿងរិៈគន់ពីប្រជាពលរដ្ឋ ដែលមានទីលំនៅអមសងខាងផ្លូវជាតិ ក្នុងស្រុកឆ្លូងពេញៗមាត់ទៅ
ហើយ ព្រោះតែរាល់យប់នេះ ពួកគាត់បានឃើញក្រុមរម៉កម៉ូតូទាំងខ្សែរប្រមាណពី៧ ទៅ១០គ្រឿងបាន
ដឹកឈើដង្ហែគ្នា ដូចជាបិណ្យកឋិន ប៉ុន្តែអាជ្ញាធរស្រុកឆ្លូង ដែលអំណាចបទបញ្ជាក្នុងការទប់ស្កាត់បទ
ល្មើសឈើខុសច្បាប់ទាំងអស់នោះ គឺស្ថិតនៅក្រោមតែបបូរមាត់លោក ហេង សុថា ដែលជាអភិបាល ស្រុក ដែលគេមិនធ្លាប់ឃើញបង្ក្រាបសោះនោះ ។

សេចក្តីរាយការចេញពីទឹកដីស្រុកឆ្លូង បានឲ្យដឹងថា នៅរាល់យប់នេះ សម្រាប់ស្រុកឆ្លូង គឺកន្លងមកគេ តែងបាន ឃើញមានកម្លាំងសមត្ថកិច្ចដាក់ប៉ុស្តិ៏ចល័ត ដើម្បីត្រួតពិនិត្យចរាចរ និងទំនិញផ្សេង ដែលធ្វើ ចរាចរឆ្លងកាត់ ហើយបើតាមដែលប្រភពខ្សឹបប្រាប់ផងនោះ គឺសមត្ថកិច្ចដែលដាក់កម្លាំងពិនិត្យលើចរា ចរពេលយប់មួយចំនួននោះ ក៏តែងតែបានការណែនាំចង្អុរបង្ហាញ ឆ្លងយោបល់ពីរូបលោក ហេង សុថា អភិបាលស្រុកឆ្លូងទៀតផង ។

មានការងឿងឆ្ងល់ថា នៅរៀងរាល់យប់មន្ត្រីចរាចរមួយចំនួននោះ ត្រួតពិនិត្យរថយន្តយ៉ាងល្អិតល្អន់ ណាស់ តើមូលហេតុអ្វីបានជាក្រុមក្បួនដឹកឈើមេឈ្មួញឈើដុះស្លែឈ្មោះ សូត្រ នៅតែអាចធ្វើ សកម្មភាពឆ្លងកាត់បាន តែយ៉ាងអញ្ចឹង ឬក៏សមត្ថកិច្ចដែលត្រួតពិនិត្យទាំងអស់នោះបាន អនុញ្ញាត ឲ្យដឹកឆ្លងកាត់យ៉ាងសេរី ទើបឈើទាំងនោះចេះតែឆ្លងកាត់យ៉ាងរលូនយ៉ាងចឹង ហើយតើការដែលឈើ
ទាំងនោះនៅតែឆ្លងកាត់នេះ មានឆ្លងយោបល់រូបលោក ហេង សុថា ដែរឬទេ ។

អស់រយៈពេលប្រមាណជាងមួយខែនេះ ក្រុមក្បួនរម៉កដឹកឈើខុសច្បាប់ឈ្មោះ សូត្រ ត្រូវគេដឹងថា ដឹក ជញ្ជូនឈើម្តងៗ គឺពី ៧ទៅ១០ គ្រឿង ក្នុងនោះកម្មករក៏មានរាប់សិននាក់ កាន់ពិលឲ្យឆ្វេកឆ្វាតពេញ ផ្លូវ ប៉ុន្តែអស់លោកសមត្ថកិច្ចខេត្តក្រចេះ ត្រូវគេដឹងថា គ្មានអស់លោកណាអើពើរវីរវល់អ្វីសោះតែម្តង ។

តាមដែលប្រភពចង្អុលបង្ហាញ គឺឈើទាំងអស់នោះ បានដឹកចេញពីទឹកដីខេត្តមណ្ឌលគិរី ចេញតាម ច្រក ១០៥ ទឹកដីស្រុកចិត្របូរី ឆ្លងកាត់តាមស្ពានទេ និងឈ្ពោះមកស្រុកឆ្លូង ដើម្បីយកទៅលក់ឲ្យ ឈ្មួញក្នុងទឹកដីខេត្តត្បូងឃ្មុំ ដោយឆ្លងទឹកដីស្រុកក្រូចឆ្មា។ ក្នុងនោះផងដែរ មេឈ្មួញឈើ ឈ្មោះសូត្រ បានចាយលុយយ៉ាងសម្បើមណាស់ទៅឲ្យសមត្ថកិច្ចក្នុងទឹដីស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីធ្វើជាថ្នូរឲ្យពួក គេបានយកឈើខុសច្បាប់ទាំងអស់ ធ្វើអាជីវកម្ម ឆ្លងកាត់ លក់ដូរ បាន ។

សម្រាប់ព័ត៌មានមួយនេះ អង្គភាពយើងព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីរូបលោក ហេង សុថា អភិ បាលស្រុកឆ្លូងផងដែរ ប៉ុន្តែមិនអាចទំនាក់ទំនងបាន ព្រោះមិនមានលេខទំនាក់ទំនង ទោះជាយ៉ាងណា
អង្គភាពយើង រង់ចាំស្វាគមន៌រាល់ប្រតិកម្មរបស់សាម៉ីស្ថាប័នទាំងឡាយ ដែលអះអាងថា ព័ត៌មានខាង លើនេះ មិនសុក្រិតសម្រាប់ខ្លួន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ