ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រសាសន៌មួយឃ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសមួយចំនួនភ្ញាក់ខ្លួន ក្រោយពេល ភ័យខ្លាចហួស ដោយបដិសេធដ៏មិនទទួលអ្នកទេសចរណ៌លើនាវាទេសចរណ៍ WESTERDAM ព្រោះតែជម្ងឺវីរ៉ុស កូរ៉ូណា
Sat,15 February 2020 (Time 05:19 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 238នាក់)

ថ្មីៗនេះនៅក្រោយពេលដែលរូបលោកនាយករដ្ឋមន្ត្រី បានប្រកាសទទួលឲ្យអ្នកទេសចរណ៌ចម្រុះជាតិសាសន៌
ដែលមានចំនួនជាងពីរពាន់នាក់ចូលចតនៅកំពង់ផែព្រះសីហនុ ព្រមទាំងបានទទួលស្វាគមន៌ដោយផ្ទាល់ផង នោះ គេបានឃើញមានការថ្លែងអំណរគុណជាច្រើនពីសំណាក់អង្គការទេសចរណ៌ ពិភពលោក និងរូបលោក
ដូណាល់ត្រាំ ប្រធានាធិបីរបស់ប្រទេសអាមេរិកផងដែរ ។

ស្របពេលដែលពិភពមានការភ្ញាក់ផ្អើលជាមួយទង្វើដ៏ល្អរបស់កម្ពុជាផងនោះ នៅពេលដែលរូបលោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៌មួយឃ្លា គឺឲ្យអះអាងថា គោរពសិទ្ធិមនុស្សបែបម៉េច បើសិទ្ធិរស់រាន មានជីវិតរបស់មនុស្សយើងគិតគូរផងនោះ ។ ប្រសិនបើពួកគាត់កើតមានជម្ងឺ វីរ៉ុសកូរ៉ូណា តើទុកឲ្យពួកគាត់ សម្លាប់នៅលើនាវា ហើយបើកយកទៅទម្លាក់ទឹកសមុទ្រចោលឬយ៉ាងណា ។

មួយឃ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺពិតជាមានន័យ និងមានមោទនភាពណាស់សម្រាប់ប្រ ទេសកម្ពុជា ដែលធ្វើប្រទេសមួយចំនួន មានការភ្ញាក់ខ្លួន ព្រោះតែព្រួយបារម្ភភ័យខ្លាចពលរដ្ឋរបស់ខ្លួនតវ៉ា ហើយក៏បដិសេធដ៌មិនឲ្យនាវានេះ ចូលចត ។

នៅថ្មីៗនេះ គេក៏បានឃើញនាយករដ្ឋមន្ត្រីប្រទេសថៃ បានលើកឡើងជាមួយការសោកស្តាយតាមប្រភព បាងកកប៉ុស្តិ៍ថា នាវាWESTERDAM គឺមិនបានស្នើសុំចូលចតនៅក្នុងប្រទេសខ្លួននោះដែរ ប្រសិនបើមានការ ស្នើសុំ នោះប្រទេសថៃពិតជាទទួលយក និងមានក្រុមគ្រូពេទ្យធ្វើការជួយពិនិត្យយ៉ាងល្អិតល្អន់មិនខាន ។

ប្រសិនបើនាវាត្រូវបានអនុញ្ញាតិឱ្យចូលទៅក្នុងប្រទេសថៃ នាវានេះនឹងត្រូវបានគេទុកនៅក្នុងតំបន់ដាច់ស្រ យាលមួយ ដែលរង់ចាំការត្រួតពិនិត្យដោយភ្នាក់ងារត្រួតពិនិត្យជំងឺ និងមន្រ្តីសុខភាពសាធារណៈ មុនពេល ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ។

គួរកត់សំគាល់ថា អ្នកដំណើរចំនួន ១,៤៥៥នាក់ និងនាវិក ៨០២នាក់ នាវាទេសចរណ៍បានចាកចេញពីហុង កុងកាលពីថ្ងៃទី០១ ខែកុម្ភៈ ២០២០ ។

សម្រាប់ទង្វើដ៏ល្អរបស់កម្ពុជាក្រោមការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី បានផ្តោតទៅលើការ យកចិត្តទុកដាក់មនុស្សជាតិនេះ កំពុងបានល្បីរន្ទឺក្នុងសកលលោកហើយ ភាពស្រឡាញ់របស់ខ្មែរ ថ្វីបើកម្ពុជា ជាប្រទេសដ៏តូច ប៉ុន្តែកម្ពុជា គឺជាប្រទេសមានក្តីស្រឡាញ់ដ៏ស្មោះសម្រាប់មនុស្សជាតិគ្រប់រូប ដោយមិនមាន ការរើសអើង ណាមួយនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ