ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយព័ត៌មានថា ដីមុខទីស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ ស្ថិតភូមិធម្មជាតិ ត្រូវបានលោកឧត្តមសេនីយ៌ ប៉ូច សុជា ព័ទ្ធរបងរំលោភយកជាកម្មសិទ្ធផ្ទាល់ខ្លួនហើយ គេមិនឃើញមានថ្នាក់ដឹកនាំស្ថាប័នកងទ័ព រូបណា អើពើស៉នោះទេ
Sat,15 February 2020 (Time 11:53 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 288នាក់)

ថ្មីៗនេះ ក្រោយពេលដែលបែកធ្លាយព័ត៌មានឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុក គេនៅមិនទាន់ឃើញ
ថ្នាក់ដឹកនាំរូបណារបស់ស្ថាប័នកងទ័ព បានអើពើចុះពិនិត្យទីតាំងស្នាក់ការមុខព្រួញអចិន្ត្រៃយ៌ការិយា
ល័យទី២ នៃកងទ័ពជើងគោកប្រចាំទិសព្រះវិហារនៅឡើយទេ ដែលកំពុងបានធ្វើឲ្យមតិរិៈគន់ជាច្រើន
ចេញពីពលរដ្ឋក្នុងស្រុកជាំក្សាន្ត លើកឡើងថា ករណីបុគ្គលឋានៈផ្កាយ១ លោកឧត្តមសេនីយ៌ ប៉ូច សុជា លួចព័ទ្ធរបងយកដីស្នាក់ការ ដែលគេឃើញមានទ្រង់ទ្រឲ្យយ៉ាងសម្បើមនេះ តើមូលហេតុអ្វីបានជាមិន
មានថ្នាក់ដឹកនាំរូបណា អើពើសោះយ៉ាងចឹង ។

ការបែកធ្លាយនេះ បានលើកឡើងថា លោកឧត្តមសេនីយ៌ ប៉ូច សុជា អតីតគឺជាប្រធានទីស្នាក់ការមុខ ព្រួញអចិន្ត្រៃយ៌ការិយាល័យទី២ នៃកងទ័ពជើងគោកប្រចាំទិសព្រះវិហារ ហើយនៅពេលនេះរូបលោក មានតួនាទីជា នាយរងអធិការកិច្ចកងទ័ពជើងគោក ស្រាប់តែគេឃើញរូបលោកព្យាយាមព័ទ្ធរបងយក ដីស្នាក់ការនេះ ដោយគ្មានការអៀនខ្មាសតែម្តង ។

ស្នាក់ការមុខព្រួញអចិន្ត្រៃយ៍ គឺមានទីតាំងស្ថិត ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
មានទំហំទទឹងជាងមួយរយម៉ែត្រ ជាប់ថ្នល់កៅស៊ូ និងបណ្តោយពីរយម៉ែត្រ ដែលកំពុងក្លាយជាការ មន្ទិលសង្ស័យរបស់ពលរដ្ឋថា ការដែលរូបលោកផ្កាយ១រូបនេះ យកធ្វើជាកម្មសិទ្ធិ ប្រហែលសំគៀង យកដីនេះ ទុកសម្រាប់ទុកលក់ឲ្យឈ្មួញយ៉ាងរំភើយផងក៏មិនដឹង ស្របពេលទៅនឹងការព័ទ្ធរបងយក ដីនោះ គឺស្ទើរតែជាន់បង្គោលដងទង់ជាតិទៅហើយនោះ ។

ប្រជាពលជាច្រើននោះស្តែងចេញនូវការហួសចិត្តថា ពួកគាត់មិននឹកស្មានសោះ ដីស្នាក់ការមុខព្រួញ អចិន្ត្រៃយ៍(ដឺបេ)ខាងលើដែលជាសម្បត្តិរដ្ឋស្ថាប័នក្រសួងការពារជាតិនេះ បែរជាត្រូវអ្នកមានអំណាច ថ្នាក់ដល់ទៅផ្កាយ រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងអញ្ចឹងសោះនោះទេ ។ ហើយជាក់ស្តែង ដីនៅពេលនេះ គឺនៅសល់ត្រឹមតែទទឹងដីជាងដប់ម៉ែត្រ និងបណ្តោយជាងហាសិបម៉ែត្រប៉ុណ្ណោះ ក្រៅ ពីនេះ ផ្ទៃដីរបស់ស្នាក់ការទាំងមូល គឺត្រូវគេលក់អស់ឲ្យឡើងម៉ត់តែម្តង ។

ជុំវិញការចោទប្រកាន់លើរូបលោកឧត្តមសេនីយ៍ត្រី ប៉ូច សុជា អតីតៈប្រធានស្នាក់ការ (ដឺបេ)ប្រចាំទិស ព្រះវិហារនេះ ភ្នាក់ងារអង្គភាពយើងមិនអាចទំនាក់ទំនងរូបលោកឧត្តមសេនីយ៌ ប៉ូច សុជា បាននៅ ឡើយទេក្នុងថ្ងៃនេះ អង្គភាពព័ត៌មានយើង និងព្យាយាមយកព័ត៌មានច្បាស់ការបន្ថែមទៀត ផ្សាយជូន មហាជន ជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ