ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្លាយជាការងឿងឆ្ងល់ហើយ ត្រឹមតែជាអ្នកទំនាស់រឿងដីធ្លីប៉ុណ្ណោះឃាត់ខ្លួនពលរដ្ឋ៥នាក់ តើមូលហេតុអ្វីបានជាមានទោស រហូតដល់ស្លាប់មនុស្ស១នាក់ បើជាករណីជារឿងរដ្ឋប្បវេណីទំនាស់ដីធ្លី មិនមែនជាករណីបទព្រហ្មទណ្ឌ ទោសឧក្រិដ្ឋ ណា មួយផងនោះ
Mon,06 January 2020 (Time 11:56 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 242នាក់)

ថ្មីៗនេះត្រូវបានបែកធ្លាយចែករំលែកគ្នាឲ្យកក្រើកបណ្តាញសង្គម នៅករណីដែលពលរដ្ឋម្នាក់បានស្លាប់ក្នុងចំណោមពលរដ្ឋចំ
នួន០៥នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធទៅនឹងទំនាស់ដីដីធ្លីមួយកន្លែង ដែលពួក
គាត់ទាំងអស់គ្នានាំគ្នាតវ៉ា ទាមទាសុំឲ្យរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៌ដល់ពួកគាត់ ។

តាមប្រភពដែលកំពុងបន្តចែករំលែកគ្នាពេញសង្គមអនឡាញ បានឲ្យដឹងថា ក្រោយពេលដែលមានការតវ៉ារបស់ពលរដ្ឋទាម
ទាសុំឲ្យរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពួកគាត់នោះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ កន្លងមក គេបានដឹងថា រូប លោក អ៊ុំ រាត្រី ដែលជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជារកម្លាំង PM មកធ្វើឃាត់ខ្លួនពលរដ្ឋទាំង ៥នាក់យកទៅសួរនាំ ស្រាប់តែក្រោយមកបានធ្វើឲ្យពលរដ្ឋអ្នកតវ៉ាម្នាក់ត្រូវបានស្លាប់ នៅក្នុងសភាពស្លាកស្នាមពេញខ្លួន ។

ប្រភពនោះបានបន្តថា ពលរដ្ឋដែលស្លាប់នោះ មានឈ្មោះ ទុយ ស្រស់ បានយកទៅធ្វើបុណ្យឯស្រុកកំណើតប្រពៃណីហើយ ប៉ុន្តែពលរដ្ឋ៤ នាក់ទៀត ក្នុងចំណោម០៥នាក់នោះ កំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយអ្នកខ្លះបាក់ធ្មេញ អ្នកខ្លះប្រេះឆ្អឹងជំនី អ្នក ខ្លះក្អួតឈាម ចំណែកអ្នកស្លាប់វិញ គឺស្លាប់ក្នុងសភាពបែកថ្លើម និងដាច់ពោះវៀន ។

ក្រោយពីរឿងនេះឡើង ប្រភពបានលើកឡើងថា ស្រាប់តែសមត្ថកិច្ច PM រាយការណ៍ភូតកុហកថ្នាក់លើ ថាអ្នកដែលស្លាប់ នោះ មកពីសុខភាពមិនប្រក្រតី និងញៀនស្រាទៅវិញ ការលើកឡើងរបស់មន្ត្រីមួយក្តាប់តូច ដែលប្រើហឹង្សាលើពលរដ្ឋនេះ
គឺវាមិនសមហេតុសមផលនោះទេ តើមនុស្សញៀនស្រា និងសុខភាពមិនប្រក្រតីយ៉ាងម៉េចបាន បើពួកគាត់ជាមនុស្សមាន
កាយសម្បទាន និងសុខភាពរឹងប៉ឹង រហូតហ៊ានចេញមុខទៅតវ៉ារឿងទំនាស់ដីធ្លីជាសាធារណៈ ក្នុងគោលបំណងទាមទាសុំឲ្យ
ជ្រាប ទៅដល់រូបលោកនាយករដ្ឋមន្ត្រី របស់ប្រទេសកម្ពុជា ផងនោះ ។

មតិមជ្ឈដ្ឋានមហាជនបាននិយាយថា រឿងនេះអាជ្ញាធរថ្នាក់ខេត្តគួរជាអ្នកទទួលខុសត្រូវ ពីព្រោះថា មុនសមត្ថកិច្ចឃាត់ខ្លួន ពលរដ្ឋយកចូលទៅសួរចម្លើយ គឺមានសុខភាពពួកគាត់នៅល្អ ជាពិសេសគឺរាងកាយពួកគាត់ គ្មានស្លាកស្នាមអ្វីនោះទេ ផ្ទុយទៅវិញ ក្រោយពេលមនុស្សស្លាប់ គេឃើញនៅលើរាងកាយជនរងគ្រោះ គឺសុទ្ធស្លាកស្នាមពេញខ្លួនតែម្តង ។

មជ្ឈដ្ឋានជាច្រើននោះនិយាយថា រឿងនេះវាមិនសមទៅជាយ៉ាងនឹងនោះទេ ករណីពលរដ្ឋត្រឹមតែនាំគ្នាតវ៉ា គឺជារឿងរដ្ឋប្បវេណី ទំនាស់ដីធ្លី មួយសោះ តើមូលហេតុអ្វីបានជាយកពួកគាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើទារុណកម្មសួរចម្លើយ ធ្វើមើលតែ ជាករណីរឿងព្រហ្មទណ្ឌបទឧក្រិដ្ឋព្រៃផ្សៃណាមួយនោះ បើតែយ៉ាងៗនឹងទៅ ពលរដ្ឋរងទុក្ខនិងអយុត្តិធម៌ នៅថ្ងៃខាងមុខ ពួក គាត់អាចលែងមានសិទ្ធិបង្ហាញអំពីការឈឺចាប់របស់ខ្លួន ជូនលោកនាយករដ្ឋមន្ត្រី បានជ្រាបទៀតហើយ បែតែយ៉ាងចឹងនោះ។

ទោះជាយ៉ាងណា អង្គភាពយើង នឹងព្យាយាមសុំការបំភ្លឺបន្ថែមពីសមត្ថកិច្ចពាក់ព័ន្ធ ផ្សាយជូនមហាជនជ្រាបបន្ថែមទៀតនៅ
ពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ