ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ.. បែកធ្លាយថា មេប៉ុស្តិ៍គ្រញូងសែនជ័យចូលច្រៀងKTV ផ្ទុយពីបទបញ្ជាថ្នាក់ដឹកនាំ ហើយឆក់ទូរស័ព្ទ អ្នកសារព័ត៌មានបោកកំទេចបំផ្លិចបំផ្លាញចោល គេនៅមិនទាន់ដឹងថា លោកស្នងការខេត្តក្រចេះមានចំណាត់ ការ យ៉ាងណានៅឡើយទេ
Thu,15 October 2020 (Time 11:51 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 1631នាក់)

ចឹងបានតែថា បទបញ្ជារបស់សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាបទបញ្ជាសម្តេច ស ខេង ពិតជាមានប្រ សិទ្ធិភាពណាស់ ពោលនៅរាល់ពេលដែលប្រជាពលរដ្ឋចូលច្រៀងខារាអូខេ KTV គឺសមត្ថកិច្ចតែងធ្វើការចុះ បង្ក្រាប ក៏ដូចជាហៅម្ចាស់ទីតាំងហាងខារាអូខេទាំងអស់មកដុះក្អែលយ៉ាងចាស់ដៃ ព្រោះតែបទបញ្ជាថ្នាក់ដឹកនាំ ហាមឃាត់មិនឲ្យមានខារាអូខេ ក្នុងរដូវជម្ងឺកូវិដ១៩ ដែលជារដូវជម្ងឺឆ្លង ផ្ទុយទៅវិញ ទឹកដីស្រុកស្នួល ខេត្តក្រចេះ បែរជាបែកធ្លាយថា លោកមេប៉ុស្តិ័មួយរូប ដែលជាមន្ត្រីអនុវត្តន៌បទបញ្ជាថ្នាក់លើ បំពានដោយខ្លួនឯង ចូលទៅ ច្រៀងខារ៉ាអូខេ ហើយនៅពេលដែលអ្នកសារព័ត៌មានថតសម្មភាពបាន បែរជាប្រើអំណាចបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិអ្នកសារព័ត៌មានចោល ។

ហេតុការណ៌នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដែល បានក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តមួយ រវាងអ្នកសារព័ត៌មាន និងលោកមេប៉ុស្តិ៍រដ្ឋបាលក្រញ៉ូង សែនជ័យ ស្ថិតនៅចំណុចភូមិកាបី ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នៅទីតាំងខារ៉ាអូខេមួយកន្លែង ដែលមានយីហោឈ្មោះ (ជួបគ្នាមិត្តសម្លាញ់) ។

តាមការរៀបរាប់របស់អ្នកសារព័ត៌មានម្នាក់ ដែលជាជនរងគ្រោះ បានប្រាប់សារព័ត៌មានអង្គភាពយើងឲ្យដឹង ថា មុនពេលកើតហេតុ ម៉ោងប្រហែលជាម៉ោង១០ជាងយប់ លោកបានបើករថយន្តមួយគ្រឿងឆ្លងកាត់ហាង ខារ៉ាអូខេ ដែលមានឈ្មោះដូចខាងលើ ហើយលោកក៏បានឮសំឡេងច្រៀងខារ៉ាអូខេ ចេញពីបន្ទប់។ នៅពេល អ្នកសារព័ត៌មានក៏បានឈប់ឡាន ហើយដើរទៅជិតដើម្បីស្តាប់ថា មានគេបើកខរ៉ាអូខេមែនឬក៏មិនមែន ដែលផ្ទុយពីបទបញ្ជាថ្នាក់ដឹកនាំ ។

នៅពេលដែលអ្នកសារព័ត៌មានរងគ្រោះ ថតសកម្មភាពហើយក៏បានធ្វើដំណើរចូលក្នុងឡានវិញ ស្រាប់តែ លោក កែវ វ៉ាត ដែលគេស្គាល់ថា ជាមេប៉ុស្តិ៍គ្រញូងសែនជ័យ បានបើកឡានចេញមក ហើយបញ្ចាឲ្យកូនចៅ ខ្លួនឆក់ទូរស័ព្ទ អ្នកសារព័ត៌មានគប់ចោលតែម្តង ហើយថែមទាំងប្រើពាក្យសំដី មិនសមរម្យមកលើអ្នកសារ ព័ត៌មានទៀតផង ។

ភ្លាមៗនោះដែរ មានអ្នកសារព័ត៌មានម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ក៏បាននៅក្នុងហេតុការណ៍នោះដែរ លោកក៏បានរាយការណ៍ ទៅលោកវិរៈសេនីយ៏ត្រី លន់ ប៊ុនថុល មេប៉េអឹមស្រុកស្នួល ដើម្បីជួយអន្តរាគមន៍ ភ្លាមនោះដែលលោកវរះសេនីយ៍ត្រី លន់ ប៊ុនថុល បានបញ្ជារកម្លាំងស្នាក់ការសន្តិសុខ ៧០៩ ចុះអន្តរាគមន៍ និងសម្របសម្រួលទាំងយប់ភ្លាមៗដែរ ។

ទាក់ទិនទៅនឹងការអនុវត្តន៌ផ្ទុយពីបទបញ្ជាថ្នាក់លើនេះ ក្រុមអ្នកសារព័ត៌មានជាច្រើន មានការងឿងឆ្ងល់ថា

តើអាចជាមូលហេតុអ្វី បានជាលោកមេប៉ុស្តិ៍ ដែលជាមន្ត្រីអនុវត្តន៌បទបញ្ជារាជរដ្ឋាភិបាល បែរមកផឹកស៊ីចូល ខារ៉ាអូខេយ៉ាងសប្បាយអញ្ចឹង ទាំងដឹងយ៉ាងច្បាស់ណាស់ថា សម្តេចថ្នាក់ដឹកនាំ ហាមមិនឲ្យមានបើកច្រៀងរាំ ខារ៉ាអូរខេ ក្នុងពេលដែលប្រទេសជាតិ កំពុងតែជួបបញ្ហាកូវីដ19 នោះ ឬក៏ថា បទបញ្ជារបស់ថ្នាក់ដឹកនាំ មិន មានតម្លៃស្មើនឹងចំណង់ខ្លួន ដែលចង់ច្រៀងរាំនោះ ។

ទោះជាយ៉ាងណា ករណីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកសារព័ត៌មាននេះ គេនៅមិនទាន់ដឹងថា រូបលោកស្នង ការ ខេត្តក្រចេះ លោកបានជ្រាបដែរ ឬក៏យ៉ាងណានៅឡើយទេ អង្គភាពព័ត៌មានយើង នឹងព្យាយាមរង់ចាំយក ព័ត៌មានបន្ត ផ្សាយជូនមហាជនជ្រាប នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ