ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ( សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ ជាអាទិភាពចំបងទាមទារអោយមានការ ដោះស្រាយជាបន្ទាន់ )
Fri,06 December 2019 (Time 05:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 155នាក់)

ខេត្តកណ្តាល ៖ សុវត្ថិភាពចរាចរណ៍  ជាបញ្ហាសុភាពសាធារណៈ  ដែលជាអាទិភាពចំបង ទាមទារអោយមានការដោះស្រាយ ជាបន្ទាន់ នេះជាការលើកឡើង  របស់ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  និងជាប្រធានអនុគណៈក​ម្ម​ការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាល ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤  ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០​១​៩នេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានប្រជាពលរដ្ឋ អាជ្ញាធរឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងសិស្សានុសិស្សចូលរួមជាង ៥០០នាក់ ។    ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវានេះឡើង គឺមិនគ្រាន់តែចូលរួមរំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពញ្ញាក់ស្មារតីប្រជាជន  ឱ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពី បើកបរធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរ ហួសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្តិភាព ឬការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម ។ឯកឧត្តមបានបន្តថា ក្នុងទិវានេះវាបានជួយជំរុញ  និងលើកទឹកចិត្តឱ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបតាមបំណងរបស់រាជរដ្ឋាភិបាល  និងអង្គការសហប្រជាជាតិ  ដែលកំណត់យកថ្ងៃអាទិត្យសប្តាហ៍ទី៣ នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំ ។លោក ម៉ឹង យូឡេង  ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល  និងជាប្រធាន លេខា​ធិកា​រ​ដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាលបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅក្នុងទឹកដីខេត្តកណ្តាល មានចំនួន ១៦៩ករណី ថយចុះ ៧ករណី ស្មើនឹង ៤% ក្នុងនោះកម្រិតស្រាលចំនួន ៥៨ករណី បណ្តាលឱ្យមនុស្សរងរបួសចំនួន ១១៩នាក់ ថយចុះចំនួន ៤នាក់ស្មើនឹង ៣% ក្នុងនោះស្រីចំនួន ១៥នាក់ ។សូមជម្រាបថា ក្នុងទិវានេះ ក៍មានរៀបចំនិមន្តព្រះសង្ឃ ប័ង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ និងមានចែកមួក សុវត្ថិភាពផងដែរ  ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ