ខេត្តកំពង់ធំ ៖ គោយន្តកន្ត្រៃដឹកជញ្ជូនឈើល្មើសច្បាប់ និងឈើពីរប្រភេទប្រមាណ ៥ម៉ែត្រគូបត្រីគុណ បានរងការបង្ក្រាប និងរឹបអូស ពីមន្ត្រីឧទ្យានុរក្ស នៃស្នាក់ការបរិស្ថាន ខេត្តកំពង់ធំ។ ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើល្មើសច្បាប់នេះ បានធ្វើឡើងកាលពីម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៤ធ្នូឆ្នាំ២០១៩ នៅចំណុចត្រពាំងបឹងឡង់ ស្ថិតក្នុងភូមិបឹង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ ។ ប្រតិបត្តិការនេះទៀត បានធ្វើឡើងក្រោមកិច្ចសហការណ៍ រវាងកម្លាំងឧទ្យានុរក្ស ប្រចាំស្នាក់ការបរិស្ថានចំនួន៣ នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ គឺ ស្នាក់ការបរិស្ថានអូងាវ ស្នាក់ការបរិស្ថានព្រះអាទិត្យ និងស្នាក់ការបរិស្ថានអូរក្រពើ នៃស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សេចក្តីរាយការណ៍ ពីស្រុកសណ្តាន់ បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នាគ្រានោះ បានធ្វើការឃាត់គោយន្តកន្ត្រៃ ៣គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពេញប្រៀប ចេញពីដែនព្រៃ និងរឹបអូសបានឈើអារ ប្រមាណជា ៥ម៉ែត្រគូបត្រីគុណ។ ប៉ុន្តែ មិនបានឃាត់ខ្លួនជនសង្ស័យ ម្ចាស់គោយន្តដឹកជញ្ជូនឈើល្មើសច្បាប់ទាំងនោះទេ ដោយសារជនសង្ស័យ បានបើកគោយន្តមកទុកចោល ហើយរត់គេចខ្លួនបាត់។ សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្រោយការបង្ក្រាប និងរឹបអូសវត្ថុតាងបទល្មើសរួច មន្ត្រីឧទ្យានុរក្ស នៃស្នាក់ការបរិស្ថានទាំង៣ បាននាំយកគោយន្តកន្ត្រៃទាំង៣គ្រឿង រួមទាំងឈើអារ និងឈើម៉ៃតាប់ ប្រមាណជា៥ម៉ែត្រគូបត្រីគុណ ទៅរក្សាទុកនៅស្នាក់ការបរិស្ថានអូរងាវ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ