ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រុមហ៊ុនរបស់ឧកញ៉ាម្នាក់ ឈូសឆាយដីព្រៃនៅ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតនៅឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ព្រំប្រទល់រវាងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
Thu,05 December 2019 (Time 10:50 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 130នាក់)

ខេត្តកំពត  ៖  ដីព្រៃតាមជួរភ្នំឧទ្យានជាតិព្រះមុនីវង្សបូកគោ តាមប្រភពព័ត៌មានថា ឧកញ៉ាម្នាក់កំ​ពុ​​ង​​​បើក យុទ្ធនាការឈូ ស ឆាយ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលជាប់ ព្រំប្រទល់ រវាងឃុំទឹកថ្លា  ស្រុកព្រៃនប់  ខេត្តព្រះសីហនុ ។តាមសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោតបាននិយាយថា  ដីព្រៃភ្នំដែលក្រុមហ៊ុនមួយគេមិនស្គា​ល់​ឈ្មោះ និង មានម្ចាស់ដែលក្រុមកូនថៅនោះហៅថាលោក ឧកញ៉ា នោះ ពេលនេះតែកំពុងឈូសឆាយ គេហៅថាភ្នំស្លឹក  ជាប់ព្រំប្រទល់រវាងខេត្តកំពត និង ខេត្តព្រះ សីហនុ ។ រូបគាត់ក៏ទើបតែភ្ញាក់ផ្អើលដែរ ពេលឃើញគេសាងសង់ផ្ទះបណ្ដើរៗ ដែលកាលពីមុ​ន​ មើលពីថ្នល់ជាតិទៅឃើញតែព្រៃ ស្រាប់តែពេលនេះគេឈូសឆាយព្រៃពីខាងក្នុងដោយទុកព្រៃនៅខាងក្រៅ ហើយបើគេឈូសព្រៃខាងក្រៅអស់  ទើបដឹងថាគេឈូសឆាយអស់ព្រៃឈើទៅហើយ ។ប្រជាពលរដ្ឋភូមិត្រពាំងរពៅម្នាក់ទៀតនិយាយថា នៅក្នុងព្រៃជ្រៅជាងនេះ គេបានឈូសឆាយធ្វើ ផ្លូវឆ្លងជ្រោះកាត់ភ្នំរួចហើយ គឺ ចូលទៅដល់កន្លែងដែលគេកំពុងសាងសង់ ប្រាសាទដ៏ធំមួយនៅកណ្ដាលព្រៃភ្នំនោះ ។ គ្រួសារមួយដែលមានមុខរបរដុតធ្យូងចិញ្ចឹមក្រពះនិយាយថា គាត់មករស់លើដីភ្នំនេះរយៈពេល ៣ឆ្នាំហើយបានដាំខ្នុរធំៗ អស់ហើយតែបច្ចុប្បន្ន ខាងក្រុមហ៊ុនសា​ង​ស​ង់​ប្រាសាទនេះបានបណ្ដេញគាត់ឱ្យចាកចេញដោយគ្មានសំណងអ្វីទាំងអស់ ។ចំណែកលោក ភឿន ណាំ មេឃុំទឹកថ្លា  បានប្រាប់ អ្នកយកព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣ ខែធ្នូ ថាការឈូសឆាយដីព្រៃភ្នំ និ​ង ធ្វើប្រាសាទនៅក្នុងព្រៃនោះ  លោកមិនបានដឹងថាក្រុមហ៊ុននោះ  គេធ្វើអ្វីខ្លះទេ ។ ការឈូសឆាយដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នេះបើតាមដឹងប្រហែលជា គេមានច្បាប់ពីថ្នាក់លើ  ។  ទោះជាមានការរុករានទន្ទ្រានព្រៃភ្នំបែបនេះក៏ដោយ ក៏គេមិនទាន់ឃើញ មានធ្វើអ្វីជាដុំកំភួននៅឡើយដែរ  ព្រោះនៅកន្លែងធ្វើប្រាសាទកំពុងចាក់ពង្រីកដី និង ធ្វើគ្រឹះប្រាសា​ទ​  និង ធ្វើផ្លូវចូលទៅកាន់ទីតាំងនោះ ។មហាជនពិតជាមានការងឿងឆ្ងល់ពេកណាស់  ហើយចោទសួរថាទីតាំងនោះ មិនដឹងស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ដែរឬបែ​ប​ណា​នោះទេ ហើយការឈូសឆាយដីព្រៃធម្មជាតិបែបនេះ ជាការវិនិ​យោ​គផ្នែកអចលនទ្រព្យឬ ?  តើអាជ្ញាខេត្ត និង មន្ត្រីពាក់ព័​ន្ធដូចជាងាប់សសៃណាស់ សង្ស័យត្រូវថ្នាំឧកញាហើយមិនដឹង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ