ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក ពេជ្រ ស្រស់ បង្ហាញពីបារម្ភខ្លួន ចំពោះជំនឿចិត្តរបស់រាស្រ្តខ្មែរលើថ្នាក់ដឹកនាំប្រទេស បន្ទាប់ពីសមាគមវៀតណាម ប្រើ ទង់ជាតិខ្លួន ជាមួយទង់ជាតិកម្ពុជា ព្រមទាំងយករូបថតអតីតមេដឹកនាំខ្លួន ដាក់ទន្ទឹមព្រះឆាយាលក្ខ័ព្រះមហាក្សត្រខ្មែរ
Mon,16 December 2019 (Time 11:54 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 204នាក់)

កក្រើកបណ្តាញសង្គមសារជាថ្មីហើយ បន្ទាប់ពីអ្នកលេងហ្វេសប៊ុកបាននាំគ្នាចែករំលែករូបថតមួយ ដែលខាងសមាគមវៀត ណាម យកទង់ជាតិវៀតណាម ដាក់ជាមួយទង់ជាតិកម្ពុជា នឹងដាករូបថតអតីតមេដឹកនាំវៀតណាម លោក ហូ ជីម៉ីញ ដាក់ ទន្ទឹមព្រះឆាយាលក្ខ័ព្រះមហាក្សត្រខ្មែរ គេបានឃើញនៅលើទំព័រហ្វេសប៊ុករបស់ប្រមុខ បក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ២០១៩ ម្សិលមិញនេះ បង្ហោះភ្ជាប់ជាមួយរូបថត ព្រមទាំងសំណេរព្រួយបារម្ភចំពោះជាតិខ្មែរ ដោយមានខ្លឹមសារថា ប្រទេស មានច្បាប់ គ្រួសារមានវិន័យ បើយើងមើលរូបភាពនេះ គឺវាពិតជាឈឺចាប់ខ្លាំងណាស់ ដែលសមាគមន៍បរទេសមួយជ្រកក្រោម ច្បាប់កម្ពុជាបែរជាតាំងខ្លួនឯងជារដ្ឋមួយ ដោយតាំងរូបមេដឹកនាំខ្លួនក្នុងដែនដីគេ ឲ្យស្មើនឹងស្តេចម្ចាស់ទឹកដីដែលខ្លួនសុំជ្រក កោនបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយសកម្មភាពនេះ គឺសបញ្ជាក់ឲ្យឃើញថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើម្ចាស់ ទឹកដី ដែលមិនអាចទទួលយកបាននោះឡើយ ។

មេបក្សរូបនោះបានបន្ថែមថា ខ្ញុំសុំឲ្យក្រសួងមហាផ្ទៃ បកស្រាយខ្លឹមសារច្បាប់ និងដែនកំណត់សិទ្ធិរបស់ សមាគមន៍ បរទេស ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យពួកនោះ ដើរហួសដែនកំណត់ នៃច្បាប់ប្រទេសកម្ពុជាយើង ហើយវាអាចនឹងក្លាយទៅជាអង្គការ ចាត់តាំងរចនាសម្ព័ន្ធនយោបាយ ងងឹតក៏អាចថាបាន..។

ជាមួយគ្នានេះដែរលោកចោទជាសំនួរថា តើសមាគមន៍ និងអង្គការបរទេសមានសិទ្ធិដាក់ទង់ជាតិរបស់គេ អមនឹងទង់ជាតិប្រ ទេសយើងដែរទេ.? តើសមាគមន៍ និងអង្គការបរទេស មានសិទ្ធិតាំង រូបថត មេដឹកនាំគេ ស្មើនឹងស្តេចផែនដីយើងដែរឬទេ ?

ស្របពេល ដែលជនបរទេសនោះ ធ្វើកិច្ចការនៅក្នុងនាមជាសមាគមន៍និរាទេសតែប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធ នឹងកិច្ចការរដ្ឋ និងរដ្ឋ នោះទេ ? ឃើញរូបភាពទាំងនេះ គឺឈឺចាប់ផងព្រួយបារម្ភផង និងហួសចិត្តផង ប៉ុន្តែបើសិនជាមានច្បាប់ឲ្យជនបរទេស ធ្វើបែបនេះ គួរតែវិសោធនកម្មច្បាប់នោះ ចោលភ្លាម គឺដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៃយើង និងលើក តម្លៃអត្តសញ្ញាណជាតិខ្មែរ ផងដែរ ។

ទោះយ៉ាងណា គេនៅមិនទាន់ឃើញមានប្រតិកម្ម ឆ្លើយតបពីរូបលោកឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៅឡើយទេ ប៉ុន្តែទង្វើ
របស់សមាគមន៌វៀតណាមមួយនេះ កំពុងបានក្លាយជាចំណុចរសើបបំផុត នៅលើជំនឿចិត្តកូនខ្មែរទូទាំងប្រទេស ចំពោះថ្នាក់ ដឹកនាំប្រទេស ស្របពេលដែលអ្នកនយោបាយក្រៅស្រុក កំពុងរិៈគន់ផ្នែកនយោបាយ លើកម្ពុជាផងដែរនោះ ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ